ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តបុករ៉ឺម៉កលក់ផ្លែឈើ បណ្តាលឲ្យស្ត្រីជាអ្នកលក់ម្នាក់ រងបួសធ្ងន់ រួចបើករថយន្ត រត់ចូលបុរីទុកចោល ចូលផ្ទះដេកធ្វើព្រងើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហាយឡេនឌ័រមួយគ្រឿងជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើចតលក់តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យស្ត្រីជាអ្នកលក់រងរបួសធ្ងន់ ផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវរីឯរថយន្តបង្ក បើករត់ចូលក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ទុករថយន្តចោលចូលផ្ទះដេកធ្វើមិនដឹង ។

ហេតុកាណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច មុខសាខា សាលាបង្រៀនយានយន្ត សុខសាន្ត តាមបណ្តោយផ្លូវចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពណ័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AL-5696 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករ៉ឺម៉កលក់ផ្លែឈើមួយគ្រឿងចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យផ្លែឈើខ្ទាយរប៉ាត់រប៉ាយពេញផ្លូវចំណែករ៉ឺម៉កបត់ជាពីខូចខាតយ៉ាងដំណំ រីឯស្ត្រីជាអ្នកលក់ផ្លែឈើរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗបន្ទាប់មករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ទាំងបែកខាងមុខខាងស្តាំ ចូលទៅក្នុងបុរីពិភពថ្មីត្រពាំង ផ្ទះលេខ២២ ផ្លូវ១០៤ទុករថយន្តចោលចូលទៅក្នុងផ្ទះដេកបាត់ដូចជាគ្នានរឿងអ្វីកើតឡើង ។ ខណៈនោះក៏មានប្រជាពលរដ្ឋឃើញហេតុការបាននាំគ្នាដេញតាមមកដល់ផ្ទះអ្នកបើករថយន្តបង្ករួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភា្លមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមយ្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងរ៉ឺម៉កលក់ផ្លែឈើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖