ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខហាងជប៉ុនសាច់អាំង ​យូបតី បើករថយន្តបុករះរថយន្ត៣គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាសន្តិសុខភោជនីយដ្ឋានសាច់អាំងជប៉ុន​ យូបតី ម្នាក់មិនទាន់ចេះបើករថយន្តស្ទាត់ផង ក៏ឡើងបើករថយន្តភ្ញៀវយកទៅទុក ស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៩​ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំង​ជប៉ុន​ យូបតី​ តាមបណ្តោយផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាសន្តិសុខបានឡើងបើករថយន្តម៉ាក Lang Gruiser ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AU 2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាងភ្លាមនោះក៏ជ្រុលបុករថយន្តម៉ាកកា​មរីហាយប្រីត​ ពណ៍ស ​ ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យរងការខូចខាត ។

សាក្សីបានបន្តថា​ ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AU 8005

រុញទៅបុករថយន្តឡិចស៊ី250H ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង​ ដែលចតនៅខាងមុខហាងរងការខូចខាត ។

ក្រោយកើតហេតុរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរតចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖