ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តអញ្ចើញបើកវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីជួបសន្ទនាជាមួយអង្គការសង្គមស៊ីវិល សមាជិចូលរួម២០៣នាក់ មកពីរមន្ទីរជុំវិញខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រោមអធិប្បតីភាពលោកគឹម រត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងជាប្រធានក្រុមប្រក្សាភិបាល វេទិកាសម្ព័នសង្គមស៊ីវិល លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជុំវិញវិញខេត្តអញ្ចើញចូលរួម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីប និងសហគមន៍ខេត្ត ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាវេទិកាជួបសន្ទនាជាមួយអង្គការសង្គមស៊ីវិល សរុប២០៣នាក់ដែលបានប្រព្រឹត្តនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

ថ្លែងសន្ទរកថាបើកអង្គវេទិកានេះ លោកម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំវេទិកាសន្ទានាជាមួយ អង្គការ សមាគម សហជីប និងសហគមន៍ក្នុងខេត្ត វេទិកាសម្ព័ន្ធសង្គមស៊ីវិលគឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធ ដើម្បីឆ្ពោះទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកអភិបាលខេត្តបានបន្ថែមទៀតថា វេទិ សន្ទានាជាមួយ អង្គការ សមាគម សហជីប និងសហគមន៍នៅខេត្ត និងផ្តល់ឱកាសឲ្យមានការលើកឡើងពីបញ្ហាប្រឈមនិងសំណូមពរជាក់ស្តែង នានារបស់តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងលើកយកមកពិភាក្សាយ៉ាងផុសផុល ក្នុងគោលដៅរួមគ្នាស្វែងរកដំណោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលខេត្ត ដោយត្រង់ទៅត្រង់មកនិងក្នុងបរិយាការរីករាយនិងស្និទ្ធិស្នាល។

លោក គឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកា សម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ក៏ដូចជាសិទ្ធិកាតព្វកិច្ច និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល។

លោកបន្ថែមថា អង្គការសង្គមស៊ីវិលទាំងអស់រួមចំណែកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន សម្រេចបានជោគជ័យនូវគោលដៅទាំង ១៨ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពល្អនៅកម្ពុជា។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិលនានានៅកម្ពុជា មានស្មារតីសហការគ្នាដោយសុទ្ធចិត្តដើម្បីចូលរួមអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឲ្យមានភាពរីកចំរើន និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានអង្គការសង្គមស៊ីវិលប្រមាណ២០ ដែលកំពុងបន្តសកម្មភាព និងមានសហគមន៍ជនជាតិដើមភាគតិចំនួន១២ សហគមន៍ការពារធនធានធម្មជាតិចំនួន០៧ និងសហគមន៍ផ្សេងទៀតចំនួន៧៣ រួមមានទាំងសហគមន៍ព្រៃឈើនិងជលផលផងដែរ ៕ មាស សុផាត


ចែករំលែក៖