ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ រួមទាំងតំណាងគណបក្ស មកពីក្រសួងស្ថាប័ន និងមូលដ្ឋានមួយចំនួនផងដែរហើយកិច្ចប្រជុំនេះ នឹងកំណត់ទិសដៅគណៈកម្មាធិការសម្រាប់រយៈពេល ៦ខែ ហើយនឹងត្រួតពិនិត្យវាយតម្លៃលើអ្វីដែល គណបក្សបានអនុវត្តរយៈពេល ៦ខែកន្លងមក ៕ ចេស្តា