ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា​ម្នាក់​ ក្រោម​១៥​ឆ្នាំ​

ចែករំលែក៖

ខេត្តសៀមរាប ​៖ ​ស្ត្រី​ជា​ម្តាយ​ បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​បុរស​ជនបរទេស​ម្នាក់ ដែល​បាន​នាំ​កូន​ប្រុស​គាត់​វ័យ​១៤​ឆ្នាំ​ ទៅ​បន្ទប់​ជួល ​ដើម្បី​រំលោភបំពាន​ផ្លូវ​ភេទ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ម៉ោង១១​និង​២០​នាទី ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ តាម​បញ្ជា​ លោក កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប​ និង​កម្លាំង​នគរបាល​ជំនាញ​ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន។

នគរបាល​ជាន់ខ្ពស់ ​នៃ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថាកាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ឈ្មោះ សាន់ ឃៀង ភេទ​ស្រី អាយុ​៤១​ឆ្នាំ បានមក​ដាក់ពាក្យ​បណ្ដឹង​ថា ​មាន​ជនបរទេស​រំលោភបំពាន​លើ​កូន​ប្រុស​របស់គាត់ ឈ្មោះ តេង លាន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​។​

សមត្ថកិច្ច​បន្ត​ថា ផ្អែក​តាម​ការ​សម្ភាសន៍ ក្មេងប្រុស​ឈ្មោះ តេង លាន បាន​បំភ្លឺ​ថា នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ពេលយប់ ​ខ្លួន​បាន​ដើរ​សុំទាន​នៅ​ម្តុំ​ផ្សារ​ចាស់​បាន​ជួប​នឹង​ឈ្មោះ សន ជា​ជនបរទេស (​អឺរ៉ុប​) ហើយ​សុំ​ប្រាក់​គាត់​តែ​គាត់​មិន​ឲ្យ បាន​ហៅ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ទៅ​បន្ទប់​ជួល​របស់​គាត់ (​ចំណាំ​មិនបាន​)​ពេលទៅដល់​បន្ទប់​ជួល​ គាត់​ឲ្យ​ស្រាតខោ​ដេក​លើ​គ្រែ​ រួចហើយ​គាត់​សាប់​ប្រដាប់​ភេទ​ខ្លួន​ឡើង​រឹង ទើប​គាត់​ឲ្យ​ខ្លួន​សាប់​ប្រដាប់​ភេទ​គាត់​វិញ​រហូត​ចេញ​ទឹកកាម ហើយ​ដេក​នៅ​ទីនោះ​មួយ​យប់​ ព្រឹក​ឡើង​ឈ្មោះ​សន​ ឲ្យ​ប្រា​ក់មក​ខ្លួន​២៥​ដុល្លារ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ។

សមត្ថកិច្ច​បន្ថែមថា ក្រោយពី​សម្ភាសន៍​ចប់ ​យើង​បាន​ឲ្យ​គាត់​ចង្អុលបង្ហាញ​រូបថត​ ទើប​យើង​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ យើង​បាន​បើក​ការស៊ើបអង្កេត​បឋម​ទៅ​លោក​ព្រះរាជអាជ្ញា បាន​ដីកា​ស៊ើបអង្កេត​បឋម ក៏បាន​កោះហៅ​ឈ្មោះ Robinson Shaun Earl (​ហៅ សន រី ហៅ ច​ន​)​កាន់​លិខិត​ឆ្លងដែន​លេខ ៥៤៥៨២២៨៣៨ អាយុ​៤០​ឆ្នាំ បាន​ឆ្លើយថា ​ខ្លួន​ធ្លាប់​ហៅ​មនុស្ស​ប្រុស​ទៅ​ដេក​លេង​ហ្គេម​នៅផ្ទះ​ជួល​តែ​មិនបាន​ធ្វើ​អ្វី​ទេ ចំណែក​កុមារ​មិនបាន​យកទៅ​ទេ។​

ជនសង្ស័យ​បាន​ឃាត់ខ្លួន​តាម​បញ្ជា ​លោក កើត វណ្ណា​រេ​ត ព្រះរាជ​អម​សាលា​ដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៩ ​ម៉ោង១១​និង​២០​នាទី​។​ នៅវេលា​ម៉ោង២​រសៀល​ បាន​ចុះទៅ​ឆែក​ឆេរ​នៅផ្ទះ​ជនសង្ស័យ ​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា ​រក​ឃើញ​វត្ថុតាង​មាន ​៖១. Ipsy 1 គ្រឿង ,២ .អង្គ​ចងចាំ​១​គ្រឿង​ ,៣.ដៃ​ហ្គេម​ក្មេង​លេង៣​គ្រឿង​,៤.​ទឹក​ថ្នាំ​រអិល​២​ដប​។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២​​សីហា​នេះ សមត្ថកិច្ច​សួរនាំ​ចប់ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖