ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនជាមួយនឹងថ្នាំញៀនជាង២០កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាលក់ និងចែកចាយថ្នាំញៀន ព្រមទាំងចាប់យកបានថ្នាំញៀនចំនួន២៥កញ្ចប់ ។

លោកវរសេនីយ៍ត្រីភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា៖ក្នុងប្រតិបត្តិការបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀននេះ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បន្ទាប់ពីបានតាមដានស៊ើបអង្កេតច្បាស់លាស់រួចមក សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ នៅតាមផ្លូវក្នុងពេលដែលកំពុងយកថ្នាំញៀនទៅលក់ បន្ទាប់មកបាននាំទៅឆែកឆេរនៅលំដ្ឋានរកឃើញថ្នាំញៀននិងជញ្ជីងថ្លឹងបន្ថែមទៀត ។

វត្ថុតាងចាប់យកបានមានថ្នាំញៀនមេតំហ្វេតាមីនចំនួន១៩កញ្ចប់ ទម្ងន់២២,៦ក្រាម ហេរ៉ូអ៊ីន៦កញ្ចប់ ទម្ងន់៩,១ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន២។

ជនសង្ស័យមាន ឈ្មោះង៉ែត សុវណ្ណ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ២សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖