ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ រួមជាមួយម្សៅពណ៌សថ្លា សង្ស័យជាសារធាតុញៀន៩កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង២. ០០ នាទី នៅខាងក្រោយសុខសាន្ត ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបបទល្មើសគ្រឿងញៀន១ ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ជនសង្ស័យ ឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក និងដកហូតវត្ថុតាង ពីខ្លូនជនសង្ស័យរួមមាន ម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៩ កញ្ចប់ (កញ្ចប់ធំ១កញ្ចប់) ទូរស័ព្ទចំនួន១ គ្រឿង ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖