ព័ត៌មានទាន់ហេតុការណ៍៖

Grab បញ្ចេញយុទ្ធនាការថ្មីបញ្ចុះតម្លៃគោលសម្រាប់តុកតុក

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Grab កម្ពុជា បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន បានបញ្ចុះតម្លៃគោលរាល់ការជិះតុកតុក នៅក្នុងទីក្រុងភ្នំពេញ ដោយមានគោលបំណងផ្ដល់ជូនសេវាដ៏ល្អបំផុតជា មួយនឹងតម្លៃសមរម្យសម្រាប់អ្នកដំណើររបស់ខ្លួន ក៏ដូចជាធានាថា ប្រាក់ចំណូលរបស់ដៃគូរបើកបរនៅអាចរក្សា ដដែល ឬមានការកើនឡើង។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។

ជាមួយនឹងយុទ្ធនាការថ្មីនេះ តម្លៃគោលជាអប្បបរមាសម្រាប់ការកក់តុកតុក តាមរយៈកម្មវិធីកក់ការធ្វើដំណើរតាម ទូរស័ព្ទដៃរបស់ Grab នឹងត្រូវបានចុះតម្លៃពី ៣.០០០ រៀល មកនៅត្រឹម ២.៥០០ រៀល ហើយតម្លៃក្នុងគីឡូបន្ទាប់ គឺនៅរក្សាដដែល ដែលក្នុងមួយគីឡូម៉ែត្រ គឺ ១.០០០ រៀល។

Grab បញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ (ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា) ក្រុមហ៊ុននឹងបញ្ចុះកម្រៃជើងសារពី ១៥ភាគរយ មកនៅត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះ។ Grab ក៏បានបន្ថែមទៀតថា ជាមួយនឹង ការផ្តល់ជូនដ៏ពិសេសនេះ Grab មានបំណងក្នុងការផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ទៅលើជម្រើសនៃ សេវាដឹកជញ្ជូនដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានប៉ះពាល់ដល់ដៃគូបើកបររបស់ខ្លួន។ស្របពេលដែល Grab បានឈានចូលដល់ឆ្នាំទី២នៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីដាក់ឲ្យដំណើរការនៅក្នុង ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧មក ក្រុមហ៊ុនតែងតែធ្វើការវាយតម្លៃ និងធ្វើការវិវត្តន៍លើគំរូតម្លៃរបស់ខ្លួន ជានិច្ច ដើម្បីធានាថាក្រុមហ៊ុន ពិតជាបានផ្តល់តម្លៃដ៏សមរម្យបំផុតនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែង មួយនេះ។

ក្រៅពីការផ្ដល់តម្លៃសមរម្យឈានមុខគេក្នុងទីផ្សារ Grab ក៏បានផ្តល់សេវាដល់អ្នកដំណើរ និងដៃគូបើកបរផងដែរ ជាមួយនឹងមុខងារថ្មីៗបំផុតនៅក្នុងកម្មវិធី ដោយផ្តោតទៅលើភាពងាយស្រួល សុវត្ថិភាពសម្រាប់អ្នកដំណើរ និង ដៃគូបើកបរ។ ជាមួយនេះផងដែរ Grab ក៏បានផ្តល់ឲ្យដៃគូបើកបរនូវអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយឲ្យពួក គាត់ប្រកបការងារកាន់តែមានប្រសិទ្ធភាព និងផលិតភាពការងារផងដែរ៕ វឌ្ឍនា


ចែករំលែក៖