ចំពោះចិន ប្រធានាធិបតី ស៊ីជីនពីងធ្លាប់បានប្រកាសថា ចិន នឹង«លេងជាមួយអាមេរិក ដល់ទីបញ្ចប់ ក្នុងសង្គ្រាមពាណិជ្ជកម្ម»។ កាលពីថ្ងៃទី២៣ ខែសីហា ចិនក៏បានសម្រេចដំឡើងពន្ធ លើទំនិញនាំចូលពីអាមេរិក មានតម្លៃ៧៥ពាន់លានដុល្លារ។
ការសម្រេចរបស់ចិនបានធ្វើឲ្យ លោកត្រាំ «ឆេះដុំ» ដោយបានចេញបញ្ជារឲ្យដំឡើងពន្ធលើទំនិញនាំចូលទាំងអស់ពីប្រទេសចិន ។ ក្រៅពីនេះឡោកត្រាំបានបញ្ជា ឲ្យ បណ្តាក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន ដកចេញ ទៅដាក់នៅក្នុងប្រទេសផ្សេងទៀត ចៀសវាង ប្រឈមនិងហានិភ័យ។
នៅវេលាម៉ោង៤ ព្រឹក ថ្ងៃទី២៤ ខែសីហា (ម៉ោងកម្ពុជា)ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានចេញបញ្ជាឲ្យដំឡើងពន្ធ លើទំនិញនាំចូលទាំងអស់របស់ចិន មកកាន់អាមេរិក ។សកម្មភាពខាងលើរបស់លោកត្រាំនឹងបង្កឲ្យតានតឹងកាន់តែខ្លាំងជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាលត្រាំ បានសរសេរថា « ជាច្រើនឆ្នាំកន្លងមក ចិន និងប្រទេសជាច្រើនទៀតនៅលើពិភពលោក បានគេចំណេញវិស័យពាណិជ្ជកម្ម និងលួចចម្លងស្នាដៃ…បានធ្វើឲ្យប្រទេសជាតិយើងខាតបង់ទឹកប្រាស់រាប់រយពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ »។
សកម្មភាពខាងលើរបស់ប្រធានាធិបតីដូណាលត្រាំ ក្រោយពេលទីក្រុងប៉េកាំង បានប្រកាស ដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក តម្លៃ៧៥ពាន់លានដុល្លារ កាលពីថ្ងៃទី២៣ ខែសីហា កន្លងមក។
ចិនបានសម្រេច ដំឡើងពន្ធ បន្ថែម៥ឬ១០ភាគរយដល់ទំនិញនាំចូលពីអាមេរិកដែលចូល ជាធរមាននៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៩ខាងមុខ។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងបានសម្រេចដំឡើងពន្ធទៅលើរថយន្ត ឬគ្រឿងបន្លាសរថយន្ត របស់អាមេរិក។ ទីក្រុងប៉េកាំងបានដំឡើងពន្ធ២៥ភាគរយសម្រាប់រថយន្ត និង៥ភាគរយ សម្រាប់គ្រឿងបន្លាស់ ដែលត្រូវអនុវត្តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ ក្រៅពីនេះ ចិនក៏បានដំឡើងពន្ធ លើទំនិញនាំចូលពីអាមេរិក ជាង៥ពាន់ប្រភេទក្នុងនោះ មាន សណ្តែកសៀង កាហ្វេ ស្រាវីស្គី … ។
ការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក រវាងអាមេរិក និងចិនកំពុងជំនុញឲ្យសង្គ្រាមពាណិជ្ជកម្ម រាលដាលជាទ្រង់ទ្រាយធំប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
ជាមួយគ្នានោះដែរ ប្រធានាធិបតីដូណាលត្រាំបានចេញបញ្ជាឲ្យបណ្តាក្រុមហ៊ុនអាមេរិកចាកចេញពីប្រទេសចិន ដោយសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែ តានតឹង។ លោកត្រាំមិនបានបញ្ជាក់ថាក្រុមហ៊ុនអាមេរិក ណាខ្លះដែលបានស្នើឲ្យចាកចេញពីប្រទេសចិន។
លោកត្រាំបានប្រកាសថា បណ្តាក្រុមហ៊ុន អាមេរិក ចាំបាច់ត្រូវតែស្វែងរកទីតាំងផ្សេងទៀតជំនួសក្រៅពីប្រទេសចិន ។ ជាមួយគ្នានោះដែរ លោកត្រាំក៏បានស្នើឲ្យ ក្រុមហ៊ុន UPS, FedEx, Amazon … ត្រួតពិនិត្យ រារាំង ទំនិញនាំចូលពីចិន៕