ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា នេះ ថា “ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីឲ្យស្របជាមួយសភាពការណ៍ថ្មី ។ បទនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេងដើម្បីច្រៀងកម្សាន្ត ។ “បទទទារយំឆ្លង២០១៩” ។ នេះបើតាមហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន ។
១.ទទារយំឆ្លងត្រយ៉ងបងអើយច្បាស់ហើយ (២ដង) សង្សាបងអើយ៩វិច្ឆិកា ។ គុកនឹកបងណាស់សូមបងមេត្តាចូលមករៀមរ៉ាសមដូចបំណង ។
២.កាលពីគ្រាមុនបងតែងសាវ៉ា(២ដង) ធ្វើឲ្យចិន្តាអូនសែនចំបែង ខ្មាស់គេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា ។
៣.រង់អើយរង់ចាំ៩វិច្ឆិកា(២ដង) ដល់ពេលនោះណា និងបានជួបបង បងមកលើកនេះគុកមានមេត្តា ផ្តល់ឲ្យរៀមរ៉ាជ្រកកោនដូចចិត្ត ។
៤.អូនសូមអង្វរបងកុំប្តូរចិត្ត(២ដង) គួរតែអាណិតអ្នកដែលរង់ចាំ សូម្បីតែកុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា៕ ចេស្តា