ខេត្តបន្ទាយមានជ័យ៖ យោងសេចក្តីសម្រេច លេខ ៣២/សសរ ២០១៩ ចុះថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩ របស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពី ការត្រួតពិនិត្យ ចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍ អនុវត្តន៍ ដីកា តុលាការ ។
ផ្អែកតាមប្រតិទិន ការងារ លេខ៥៤/២០១៩ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ របស់នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការងារត្រួតពិនិត្យកម្លាំង បរិក្ខា និងគ្រឿងបំពាក់ ។
នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារ ត្រៀមអន្តរាគមន៍ អនុវត្តន៍ ដីកា តុលាការ និង បានអនុវត្តន៍ ស្វ័យត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ជំហានទី២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានធ្វើការផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ឲ្យយកចិត្តទុកខ្ពស់ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេស ត្រូវពង្រឹងសមត្ថភាពដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ៕