ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅល្ងាចថ្ងៃទី២៧ ខែសីហា នេះ ប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន ដ៏ល្បីឈ្មោះ ដាក់ពន្ធនាគារ២ឆ្នាំកន្លះ និង សងប្រាក់ដល់ដេីមបណ្តឹងជាជនជាតិកូរ៉េចំនួន៩៧លានដុល្លារអាមេរិក ។
កន្លងទៅ អតីតឧកញ៉ា ហូ ចំរេីន ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ផងដែរក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះ ដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស ខណ្ឌដង្កោ ។
អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត ១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ៕ ចេស្តា