ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃ៣ កញ្ញា ២០១៩ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនធ្វើឲ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ខែសីហាឆ្នាំ ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង មួយស្តីអំពីបញ្ហាអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ខែ សីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តនៅជាប់មាត់សមុទ្រ។

សេចក្តីជូបដំណឹងនោះ បានបញ្ជាក់ថា ដោយសារតែមានឥទ្ធិពលនៃបាតុភូតធម្មជាតិ និងព្យុះទី១២ នោះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។

២៖ ខេត្តកំពត ខេត្តកែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

៣៖ បណ្តាលខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើងផងដែរ ៕ ប្រាថ្នា


ចែករំលែក៖