ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ដាក់លក្ខខណ្ឌក្នុងកិច្ចពិភាក្សាជាមួយអាមេរិក

ចែករំលែក៖

នៅពេលនេះអ៊ីរ៉ង់មិនមានទំនុកចិត្តនៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិកនោះឡើយ ដោយអាមេរិក តែងតែក្រឡាស់សម្តី ។ ប្រធានាធិបតីអ៊ីរ៉ង់ បានដាក់លក្ខខណ្ឌ បើអាមេរិកចង់ពិភាក្សា គឺត្រូវតែលុបទណ្ឌកម្មលើអ៊ីរ៉ង់សិន​ ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានី បានបញ្ជាក់ថា ​អ៊ីរ៉ង់ និងមិនពិភាក្សាជាមួយ​អាមេរិកនោះឡើយ​ ​ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​​ មិនលុបចោលទណ្ឌកម្មមកលើទីក្រុងតេអ៊ីរ៉ង់ ។ ការលើកឡើងខាងលើនេះ បានកើតឡើង ​ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិក​បានត្រៀមលក្ខណៈពិភាក្សាគ្នាជាមួយ និងសមភាគីអ៊ីរ៉ង់ ។

ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ នៅថ្ងៃទី​២៧ ខែសីហា ថា​ អ៊ីរ៉ង់ នឹងមិនពិភាក្សាជាមួយអាមេរិកនោះឡើយ ប្រសិនបើអាមេរិក មិនលុបចោលទណ្ឌកម្មទាំងអស់ ដែលបានដាក់មកលើអីរ៉ង់ ។ កាលពីថ្ងៃទី​២៦ ខែសីហា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា និងជួបជាមួយ ប្រធានាធិបតី រូហានី​​ នៅពេលសមស្របណាមួយ ដើម្បីបញ្ចប់នូវវិវាទជុំវិញកម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់ ។

ដោយឡែលោកប្រធានាធិបតី អ៊ីរ៉ង់​​​ រ៉ូហានី​ បានបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមលក្ខណៈពិភាក្សាគ្នា ប៉ុន្តែអាមេរិក​ត្រូវតែ​លុបទណ្ឌកម្មទាំងអស់មកលើប្រទេសអ៊ីរ៉ង់ជាមុនសិន ។

មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ​ G7 ​ក្នុងទីក្រុង​ Biarritz ប្រទេសបារាំង លោកប្រធានាធិបតី ដូណាល់ ​ត្រាំ បានច្រានចោលនូវការលុបទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ។ ប្រធានាធិបតីអ៊ីរ៉ង់​ និងសមភាគី​ ​អាចនឹងជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ​២០១៩ខាងមុខនេះ៕


ចែករំលែក៖