ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ីរ៉ង់មានតែសាមគ្គីប៉ុណ្ណោះ ទើបអាចជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន

ចែករំលែក៖

ការដាក់ទណ្ឌកម្មរបស់អាមេរិក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ប៉ុន្តែ​រដ្ឋាភិ​បាលអ៊ីរ៉ង់ មិនដែលចុះញមអាមេរិកនោះឡើយ​ ។ អាមេរិកបានបង្ហាញ​ពីគោលបំ​ណង​ចង់​ពិភា​ក្សា​ជាមួយអ៊ីរ៉ង់ ប៉ុន្តែអ៊ីរ៉ង់ មិនចង់ពិភាក្សាជាមួយអាមេរិក ដោយគ្មានលក្ខខណ្ឌ​នោះ​ឡើយ ។

ពេលថ្មីនេះ ប្រធានាធិបតីអ៊ីរ៉ង់​បានបញ្ជាក់ថា បើអាមេរិកលុបទណ្ឌកម្មនោះអ៊ីរ៉ង់​និងពិភាក្សា ប៉ុន្តែបើអាមេរិក នៅតែបន្តរក្សាទណ្ឌកម្មអ៊ីរ៉ង់នឹងមិនពិភាក្សា ស្វែងរកដំណោះស្រាយណាមួយនោះឡើយ​ ។ ​ នៅ​ថ្ងៃទី​២៨ខែស៊ីហា ប្រធានាធិបតី អ៊ីរ៉ង់ លោក​ Hassan Rouhani ​បានអំពាវនាវដល់​ពលរដ្ឋ​សមគ្គីដើម្បីឆ្លងផុតវិបត្តិសេដ្ឋកិច្ច​ ដែលអាមេរិកជាអ្នកបង្កឡើង ។

មានប្រសាសន៍តាមកញ្ជក់ទូរទស្សន៍ លោក Rouhani ​បានប្រកាសថា​«យើងចាំបាច់ត្រូវ​តែសគ្គីតស៊ូដើម្បី ទទួលបានជ័យជំនះនៅក្នុងសង្គ្រាមសេដ្ឋកិច្ច ដែលអាមេរិក ជាអ្នកផ្តើម​ដើម្បីប្រឆាំងអ៊ីរ៉ង់​ ។ អ៊ីរ៉ង់នឹងប្រើប្រាស់ទំនាក់ទំនងការបរទេសដើម្បីដោះ​ស្រាយ​វិវាទ​ទាំងនោះ ។

កន្លងមក ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក​ទៅលើអ៊ីរ៉ង់ គឺជាសង្គ្រាមសេដ្ឋកិច្ច​ដែលអាមេរិកបង្កឡើង ទៅលើប្រទេសអ៊ីរ៉ង់​ ។ ភាពតាន​តឹងរវាង​អាមេរិកនិងអ៊ីរ៉ង់ កើតឡើង ក្រោយពេលដែល​​ លោកត្រាំ ដកអាមេរិក​ចេញពីកិច្ចព្រមព្រៀង បរមាណូនៅឆ្នាំ​២០១៥ ហើយបង្កើនការដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអ៊ីរ៉ង់​ ។

នៅពេលនេះដែរ អ៊ីរ៉ង់ នឹងបញ្ជូនប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ លោក​ Mahmoud Vaezi ​ទៅកាន់ប្រទេសបារាំង នៅសប្តាហ៍ខាងមុខដើម្បីពិភាក្សា​លើបញ្ហាជាច្រើន​ដែលពាក់​ព័ន្ធ ក្នុងនោះមានទាំងទណ្ឌកម្មទៅលើអ៊ីរ៉ង់ផងដែរ ។ បារាំងជាប្រទេសនាំមុខនៅក្នុងការ​ ស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ជាមួយអ៊ីរ៉ង់ ៕


ចែករំលែក៖