ខេត្តឧត្តរមានជ័យ ៖បុរសម្នាក់ត្រូវជនសតិមិនគ្រប់វាយពីរអង្រែបុកគ្រឿងសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវលេខ០៩ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនបង្ករ ឈ្មោះ ជា កើត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានទាញអង្រែបុកគ្រឿងវាយទៅលើ ឈ្មោះ សួន ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកើត ដែលកំពុងអង្គុយលើកាំជណ្ដើរផ្ទះ ត្រូវចំក្បាល ចំនួន០២អង្រែ បណ្តាលឲ្យសន្លប់ ។ បន្ទាប់មកត្រូវបានសាច់ញាតិដឹកបញ្ជូនមកកាន់មណ្ឌលសុខភាព ដើម្បីបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
រីឯជនបង្ក ត្រូវបានឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យកំពុងនាំយកមកអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៉ែននួន