ព័ត៌មានទាន់ហេតុការណ៍៖

វិមានអនុស្សាវរីយ៍​នយោបាយឈ្នះ​ឈ្នះ​ ជាមណ្ឌលភស្តុតាងប្រវត្តិសាស្ត្រ​ពិ​តសម្រាប់ប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១កើត​ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០​ ខែសីហា ឆ្នាំ២០១៩​ លោកស្រី ដាំ​ ដារីនី​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ ដឹកនាំគណៈប្រតិភូយោធិននារី​ តំណាងមកពីបណ្តាស្ថាប័នកងឯកភាព ចំណុះក្រសួងការពារជាតិ​ អគ្គបញ្ជាការដ្ឋាន​ បណ្តាប្រភេទទ័ព​ ទស្ស នកិច្ច​ នៅវិមានអនុស្សាវរីយ៍​នយោបាយឈ្នះ​ ឈ្នះ​ ។

ដំណើរ​ទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីអោយយោធិននារីក្នុងកងយោធពលខេមរភូមិន្ទ​ (ខ.ភ.ម)កាន់តែយល់ដឹងអំពីប្រវត្តិនៃការតស៊ូយកជីវិតមកធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចតេជោគឺ ស្ថាបនិកសន្តិភាព​នៃនយោបាយឈ្នះ ឈ្នះ​ បញ្ចប់សង្គ្រាមសុីវិលទាំងស្រុង​ បង្រួប បង្រួម​ ផ្សះផ្សាជាតិ​ ឯកភាពជាតិ​ នាំមកសុខសន្តិភាពពេញ លេញ ជូនប្រទេសជាតិ និងអភវឌ្ឍន៍គ្រប់វិស័យ ។ វិមានអនុ ស្សាវរីយ៍​ នយោបាយឈ្នះ​ ឈ្នះ​ ជាមណ្ឌលនៃភស្តុតាង ប្រវត្តិ សាស្ត្រ​ពិ​តសម្រាប់ប្រជាជន ខ្មែរគ្រប់ជំនាន់បានដឹងអំពីវីរភាព​ និងការតស៊ូរបស់ប្រមុខថ្នាក់ដឹកនាំ​ សម្តេចតេជោ​ និងថ្នាក់ដឹកនាំផ្សេងៗទៀត​នាំ មកនូវសុខសន្តិភាព​​និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ ។

ទន្ទឹមនឹងសន្តិភាពដែលទទួលបានយ៉ាងលំបាកនេះក្នុងនាមយោធិននារីនៃ (ខ.ភ.ម) ត្រូវចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោបាយប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ដែល ប្រសូត្រចេញពីការគាំទ្ររបស់ប្រជាជន ។

យោធិននារីជឿជាក់យ៉ាងមុតមាំថា មានសន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ៕ សុខដុម


ចែករំលែក៖