ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី​ប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញ ឃាត់ខ្លួន ក្រោយពីរូបគេបានប៉ុនប៉ង​លួច​ទ្រ​ទ្រព្យ​សម្បត្តិអ្នកដទៃ តែមិនបានសម្រេច ។ ករណីនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​២២​និង​០៥​នាទី​ ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​លេខ​២២៧​អា​ ផ្លូវ​បេតុង​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។ ​

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា ​ជនសង្ស័យ​មាន ឈ្មោះ​ យូ​ លាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ក្នុង​រោង​កម្មករ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​ ។ ​

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ត្រិ​ន​ វង្ស​សហ្ស​កា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្រូបង្រៀន​ភាសាបរទេស​ ស្នាក់​នៅផ្ទះ​លេខ​២២៧​អា​ ផ្លូវ​បេតុង​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។ ​

​លោកនាយប៉ុស្តិ៍បានឲ្យដឹងបន្តទៀតថា នៅមុន​ពេល​កើតហេតុ​ កម្លាំងប៉ុ​ស្កិ៍​រដ្ឋបាល​ឃ្ម​ញ​ ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ មាន​ជនសង្ស័យ​ម្នាក់​ បាន​ផ្លោះ​ចូល​ក្នុង​របង​ផ្ទះ​របស់​ខ្លួន​ ក្រោយ​ពី​ទទួល​ព័ត៌មាន​លោកបានដឹកនាំកម្លាំងរបស់លោក ចុះ​ដល់​ចំណុច​កើតហេតុ​ហើយឃើញជនសង្ស័យជាក់ស្តែងក៏ នាំ​ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង ។ ​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕ ចន្ទ លីហ្សា


ចែករំលែក៖