ខេត្តសៀមរាប៖ នគរបាលប៉ុស្តិ៍ ដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ុច សុខេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប នៅក្នុង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩បានចាប់ម៉ូតូចំនួន៣គ្រឿង ដែលម្ចាស់បានកែច្នៃខុសបច្ចេកទេស បំពាក់បំពងស៊ីមាំងបន្លឺសំឡេងខ្លាំងៗ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ និងដកហូតម៉ូតូទាំង៣គ្រឿងខាងលើជាបណ្តោះអាសន្នពីក្រុមយុវជនចំនួន៤នាក់ ខណៈដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប និងបានបញ្ជូនទៅអធិការដ្នាននគរបាលក្រុងសៀមរាប រង់ចាំម្ចាស់ យកឯកសាររួមទាំងគ្រឿងបំពាក់ តាមបច្ចេកទេសដើមវិញ និងចូលខ្លួនមកធ្វើកិច្ចសន្យា តាមការ អប់រំណែនាំ ទើបអនុញ្ញាត ឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ ។
តាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះយោងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការឯកភាពពីអធិការនគរបាលក្រុងសៀមរាប ៕ ប៊ុនរិទ្ធី