ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួស៣នាក់ ខណ:ពេលឪពុកជិះម៉ូតូឌុបប្រពន្ធកូនទៅលេងស្រុកកំណើត

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ និងឪពុកម្តាយប្អូនប្រុសម្នាក់ទៀត រងរបួសស្រាល ខណ:ជិះម៉ូតូចេញពីភ្នំពេញទៅលេងស្រុកកំណើត ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមកំណាត់ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ឪពុកជាអ្នកឌុបមានឈ្មោះសាន រក្សា អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងស្រុកកំណើតនៅភូមិកាឡេខាងជើងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកក្មេងស្រីដែលបាត់បង់ជីវិត មានឈ្មោះ សាន ស្រីពេជ្រ អាយុ៨ឆ្នាំ ស្នាក់នៅជាមួយឪពុក រីឯម្តាយនិងក្មេងប្រុសម្នាក់ទៀតមិន ស្គាល់អត្តសញ្ញាណទេ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 3169 ឌុបប្រពន្ធនិងកូនតូចពីនាក់ទៀតចេញពីភ្នំពេញបំណងទៅស្រុកកំណើត តាមកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែករន្ទាពីក្រោយបណ្តាលឲ្យក្មេង ស្រីអាយុ៨ឆ្នាំម្នាក់ធ្លាក់ពីលើម៉ូតូបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមៗនោះដែរ អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាបានចុះទៅដល់កន្លែងកើតនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញខណ្ឌមកវាស់វែងយកម៉ូតូយកទៅរក្សាទុកនៅអធិការ រដ្ឋានខណ្ឌច្បារអំពៅរង់ចាំឲ្យម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពក្មេងស្រីត្រូវសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖