ភ្នំពេញ ៖ បណ្តាខេត្តនៅភាគពាយ័ព្យខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។
រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្ត ព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្កទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ និងរលកបក់បោកខ្លាំង និងបណ្ដាខេត្តប៉ែកខាងក្រោមអាចនឹងមាន ភ្លៀងពីតិចទៅមធ្យម ។
នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹង ក្រុមអ្នកព្យាករក្រសួងធនធានទឹក និងឧតុនិយមអោយដឹងនៅព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ដោយសារជ្រលងសម្ពាធទាប ដែលបានអូសបន្ទាយលើភាគខាងលើក្នុងទឹកដីថៃ ឡាវនិងវៀតណាមនៅតែបន្តមាន ។ ព្យុះ ១ បានកើតមាន ក្នុងនោះព្យុះទី១៣ ឈ្មោះ លីងលីង ដែលស្ថិតនៅខាងកើតហ្វីលីពីនមានដំណើរទៅកាន់ប្រទេសកូរ៉េ ។ ទន្ទឹមនោះ ព្យុះថ្មីដែលទើបបំប្លែងខ្លួនពីវិសម្ពាធទៅជាព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី ដែលកន្លងមកនៅក្នុងសមុំទ្រចិនខាងត្បូងភ្ជាប់នឹងចុងនៃប្រព័ន្ធសម្ពាធទាបដែលបង្កើន ឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជា យើង នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ
រួចបន្តដំណើរឆ្ពោះទៅហុងកុង និងឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ដោយសារមូលហេតុខាងលេីនេះបានធ្វេីអោយស្ថានភាពអាកាសធាតុនៅ ប្រទេសកម្ពុជាមានលក្ខណៈដូចខាងក្រោមនេះ ៖
– បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្ករទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់ និងរលកបក់បោកខ្លាំង ។
-បណ្ដាខេត្តប៉ែកខាងក្រោម អាចនឹងមាន ភ្លៀងពីតិចទៅមធ្យម ។
នៅក្នុងសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអំពាវនាវ សូមសាធារណៈជនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គររន្ទះ និង រលកសមុទ្របោក បក់ខ្លាំង ៕ សុខខេមរា