ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជួយសម្រួល ការងារប្រចាំថ្ងៃ ដល់កងឯកភាព កងកិត្តិយស-ត្រែទ័ព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹក នាំគ្រប់លំដាប់ថ្នាក់ របស់អគ្គបញ្ជាការកងយោធពលខេមរភូមិ ន្ទ(ខ.ភ.ម)ដែលបំពេញតួនាទី ភារកិច្ច ក្នុងបេសកកម្មរបស់ខ្លួន សម្រេចបានលទ្ធផល ផ្លែផ្កាជាដំុកំភួននាពេលនេះ គឺជាការអនុវត្តន៍កំណែទម្រង់ របស់(ខ.ភ.ម) ស្របតាមការអភិវឌ្ឍលើគ្រប់វិស័យ ​ ។

សមិទ្ធផលនេះ ឆ្លើយតប និងតម្រូវការជាក់ស្តែង ជួយសម្រួលការងារប្រចាំថ្ងៃ ដល់កងឯកភាព កងកិត្តិយស-ត្រែទ័ព គឺជាមុខមាត់របស់(ខ.ភ.ម) ។

ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ ក្នុងពិធី សម្ពោធបន្ទាយថ្មីរបស់កងឯកភាព កងកិត្តិយស-ត្រែទ័ព ដែលមានទីតាំងស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជ ធានីភ្នំ ពេញកាលពីថ្ងៃអង្គារ កើត​ ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ ។

ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះ នាយ កទីចាត់ការ ហ្វឹកហ្វឺន(ខ.ភ.ម) បានលើកឡើងពីការសាងសង់ អាគារដ៏ស្គឹមស្គៃ ពិតជាផ្តល់ការលើកទឹកចិត្ត យ៉ាងធំធេង ចំ ពោះកងឯកភាព កងកិត្តិយស-ត្រែទ័ព ជាកម្លាំង បំរើការឱយរាជរដ្ឋាភិបាល លើផ្នែកបដិសណ្ឋារកិច្ច នានាទូទាំ ងប្រទេស ។ ដោយគំនិតច្នៃប្រឌិត ដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ(ខ. ភ. ម)យើងសម្រេចសាង សង់អាគារសរុបរហូតដល់៩ខ្នង លើផែនការ ៥ខ្នង មានក្រឡា ផ្ទៃ៤.៧៣៥៤,៨៦ម៉ែត្រក្រឡាក្នុងទំហំផ្ទៃដី ១២.៣៥០ម៉ែត្រ ក្រឡា ។

ក្នុងនោះផងដែរ សម្តេចពិជ័យសេនា លើកឡើងបង្ហាញនូវកត្តា សុខសន្តិភាព ជាកត្តាចាំបាច់ សំរាប់អភិវឌ្ឍន៍ មាតុភូមិ នាំឱយប្រទេសជាតិ ទទួលបានកំណើនសេដ្ឋកិច្ច ៧ ភាគរយក្នុងរយះពេលជាង ១០ឆ្នាំកន្លងមកនេះ ។ ដូច្នេះនាយទាហាន នាយទា ហានរង ពលទាហាន គួរមានមោទនៈសម្រាប់មាតុភូមិដ៏អភ័ព្វមួយនេះ ដែលត្រូវលិចលង់ក្នុងសមុទ្ទឈាម ស្ទឹងទឹកភ្នែក កាលពីជាង ៤ ទសវត្សរ៍មុននេះ ។

បន្ទាប់ពីបំពាក់គ្រឿងឥស្សរិយយស និងចុះហត្ថលេខាលើសៀវ ភៅក្រាំងមាសរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអព្ជើាញទស្សនាតាមអគារនានារបស់កងឯកភាពផងដែរ ៕ សុខដុម


ចែករំលែក៖