ដើម្បីផលប្រយោជន៍ទាំងសងខាង ចិន និងអ៊ីរ៉ង់ ទប់ស្កាត់ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិកើ។ ចិនការពារអ៊ីរ៉ង់ ថ្កោលទោសអាម៉េរិក ដែលបង្កើនការដាក់ទណ្ឌកម្ម។
ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីចំពោះអាម៉េរិក ទៅលើអង្គការអវកាសអ៊ីរ៉ង់។ ជាមួយគ្នានេះដែរ ចិនបង្ហាញពីក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងឈប់«ចាក់សាំងបន្ថែមទៅលើភ្លើងកំពុងតែឆេះ»។
សារព័ត៌មាន Sputnik ដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី៥ ខែកញ្ញា នេះថា «ចិនបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្ម ជាឯកតោភាគីរបស់អាម៉េរិកទៅលើប្រទេសអ៊ីរ៉ង់ ហើយថាការដាក់ទណ្ឌកម្មទាំងនេះ មិនអាចដោះស្រាយបញ្ហាបានឡើយ ដូច្នេះមានតែកិច្ចពិភាក្សាតែប៉ុណ្ណោះ»។
ក្រសួងការបរទេសចិន បានបង្ហាញពីក្តីសង្ឃឹមថា ភាគីអាម៉េរិក នឹងខិតខំ ដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ ដើម្បីផលប្រយោជន៍ដល់បណ្តាលប្រទេសទាំងអស់ នៅក្នុងតំបន់។
សកម្មភាពដាក់ទណ្ឌកម្មរបស់អាម៉េរិកទៅលើអ៊ីរ៉ង់ នាំឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ រវាងចិន និង អ៊ីរ៉ង់ នៅក្នុងវិស័យអវកាស។ តំណាងក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ចិននិង អ៊ីរ៉ង់ មានទំនាក់ទំនងមិត្តភាព ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ទំនាក់ទំនង ក្នុងវិស័យអវកាស រវាងអ៊ីរ៉ង់ និង ចិន នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងវិស័យផ្សេងៗទៀត ដូចជា ថាមពលប្រេង ជាដើម។
កាលពីថ្ងៃទី៣ ខែកញ្ញា អាម៉េរិកបានដាក់ទណ្ឌកម្មទៅលើអង្គការអវកាសអ៊ីរ៉ង់ ដោយចោទថា អង្គការនេះបានផលិតមីស៊ីលឆ្លងទ្វីប ក្រោមការបិទបាំងកម្មវិធីអវកាស៕