ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បែកខ្លួនប្រាណនៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្ទប់ពីបានជិះម៉ូតូមួួយគ្រឿងតាមដងផ្លូវត្រូវរថយន្តហ៊ីយ៉ាន់ដាយមួួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាខណ្ឌកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រជធានីភ្នំពេញ ។
សពជនជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយចំណុះ៣តោនមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-0383 ធ្វើដំណើរទិសដៅពីលចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីស្មាសវីពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1P-9244 ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិចចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលដួលទៅនឹងថ្នល់រួចកិនបុរសម្នាក់បែកខ្លួនប្រាណស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់នៅឯនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ