ប៉ោយប៉ែត៖ ទីតាំងផ្កាឈូករត្ន័មួយកន្លែងនៅក្រុងប៉ោយប៉ែតកំពុងមានការចំណាប់អារម្មណ៍ពីសំណាក់យុវវ័យ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ធ្វើឲ្យពួកគេនាំគ្នាមកលេង និងថតផ្កាឈូករត្ន័ដើម្បីបង្កើតអនុស្សារីយ៍ជាមួយគូសង្សារ ឬថតដើម្បីបង្ហាញនៃភាពស្រស់ស្អាត រួមទាំងធ្វើឲ្យអារម្មណ៍របស់ពួកគេស្រស់ថ្លាជាងនេះពួកគាត់បញ្ជាក់ថា នៅទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពុំមានទីតាំងផ្កាឈូករត្ន័នេះឡើយ មានតែនៅក្នុងប្រទេជិតខាង ជាងនេះពួកគាត់បានសំណួមពរឲ្យម្ចាស់ទីតាំង បង្កើននូវសួនកំសាន្តឲ្យបានច្រើន រួមទាំងផ្លូវចេញ ចូលក្នុងសួនឲ្យបានល្អ និងធ្វើយ៉ាងណា ទាក់ទាញអារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឲ្យមកទស្សនានៅទីតាំងនេះ ។
ជាងនេះ ក៏សូមអំពាវនាវឲ្យដល់ម្ចាស់ក្រុមហ៊ុនផ្កាឈូករ័ត្នបន្ថែមម្ហូបអាហារកុម្ម៉ង់សម្រាប់ភ្ញៀវដែលមកលេងកំសាន្តនៅទីតាំងខាងលើនេះកុម្ម៉ង់បានមកញាំ ពេលដែលពួកគាត់ចង់ញាំ ម្យ៉ាងពួកគាត់ក៏អំពាវនាវដល់ក្រុមហ៊ុនធំៗ ដែលមានដីច្រើនគួរតែនាំគ្នាបង្កើតសួនកំសាន្តឲ្យច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា រួមទាំងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋផងដែរ ។
លោកស្រី ពៅ វណ្ណាម្ចាស់ទីតាំងមានប្រសាសន៍ថា ទីតាំរបស់លោកស្រីមានចម្ងាយពីផ្លូវជាតិប្រមាណជា៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ តាមបណ្ដោយផ្លូវ(ZOA) ហើយប្រហែលជា៣០០ម៉ែត្រពីទីតាំងវរៈនគរបាលការពាតព្រំដែនគោក៩១១ ឋិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកស្រី ពៅ វណ្ណា ម្ចាស់ទីតាំផ្កាឈូករ័ត្នបញ្ជាក់ថា រយៈពេលបីថ្ងៃនេះមានមនុស្សប្រមាណជិត២ពាន់នាក់ ក្នុងមួយថ្ងៃៗហើយគោលដៅរបស់លោកស្រីទី១ ចង់ធ្វើចំការឈូករ័ត្ន ទី២ ដាំដើមដូងក្រអូប និងទី៣ បើកហាងកាហ្វេ ម្យ៉ាងការដាំដើមផ្កាឈូករ័ត្ននេះគឺនៅទីក្រុងប៉ោយប៉ែត នៅមិនទាន់ដើរលេងកំសាន្ត ហើយដើមឈូករ័ត្ននៅមិនទាន់មានអ្នកដាំ ប៉ុន្តែលោកស្រី មិនបានគិតពីផលចំណេញពីផ្កាឈូករត្ន័ ទីតាំងនេះសម្រាប់បងប្អូនពលរដ្ឋ មិនថានៅទីក្រុងប៉ោយប៉ែត គឺមានកន្លែងសួនផ្កាមួយដែលលោកស្រីដាក់ឈ្មោះថា VANNA GARDEN ដើម្បីឲ្យបងប្អូនយើងអង្គុយញាំកាហ្វេនៅទីតាំងនេះនិងស្រូបយកខ្យល់អាកាស រួមទាំងសំឡឹងមើលឃើញធម្មជាតិស្រស់ ផលចំណេញលោកស្រីមិនទាន់បានគិតនោះទេ សំខាន់គោលដៅរបស់លោកស្រី ដោយលោកស្រីចង់បាននៅទីតាំងធម្មជាតិ
នេះឲ្យបងប្អូនមកញាំ ហើយមានកន្លែងកំសាន្តលំហែអារម្មណ៍នៅពេលដែលពួកគាត់ហត់នឿយពីការងារដូចជាលោកស្រីផងដែរ ។
លោកស្រីបញ្ជាក់ថាៈ លោកស្រីធ្វើការហត់នឿយខ្លាំងរហូតដល់ជីវិតលោកស្រីមកដល់ចំណុចខាងលើនេះ
លោកស្រីតស៊ូ គ្រប់យ៉ាងទាំងអស់នៅក្នុងចិត្តគឺធ្វើយ៉ាងណា ឲ្យច្បាស់លាស់ ហើយសព្វថ្ងៃនេលោកស្រីគឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែរ ចង់
ឲ្យក្រុមហ៊ុនលោកស្រីនេះ និងចង់ឲ្យមានឈ្មោះសួនផ្កាសម្រាប់បងប្អូនមានអារម្មណ៍ស្មុគស្មាញ និងទៅលំហែកាយនៅទីតាំងខាងលើនេះ ៕ នីមវណ្ណា