ខេត្តបន្ទាយមានជ័យ៖ ជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និង បន្ថែមភាពស៊ីវិល័យសម្រាប់ការរស់នៅ ក្នុងក្រុងប៉ោយប៉ែត គម្រោងអគារខុនដូសុខា រ៉េស៊ីដេនសាន់កូចុះអនុស្សរណៈលើកិច្ចព្រមព្រៀងវិនិយោគសាងសង់លំនៅដ្ឋានជាមួយក្រុមហ៊ុន ខេអេស ៤២អ៊ីនធឺណេសិនណលកាលពីរសៀលថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៩នេះ ឋិតនៅក្នុងភូមិផ្សារកណ្ដាល សង្ការផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងចុះអនុស្សរណៈលើកិច្ចព្រមព្រៀងវិនិយោគសាងសង់លំនៅដ្ឋានរបស់ក្រុមហ៊ុនទាំងពីមានវត្តមានចូលរួមឯកឧត្តមលា មុនីរិទ្ទរដ្ឋលរខាធិការក្រសួងរៀបចំដែនដីនគរួបនីយកម្មនិងសំណង់តំណាងដ៏ខ្ពងខ្ខស់ឧប្បនាយករដ្ឋមន្ត្រីជា សុធារ៉ា ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទជាង២០០នាក់។
នៅក្នុងឱកាសនោះលោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សុខា រ៉េស៊ីដេន ក៏បានលើកឡើងថា ដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្រុមហ៊ុនបង្កើតគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យលក់ជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណងផ្តល់ឱកាស់ជូនពួកគាត់អាទិញនិងមានកន្លែងស្នាក់សមរម្យក្នុងតម្លៃត្រឹមតែជាង២០០០០ដុល្លារដោយបង់រំលោះសុទ្ធរយៈពេល២០ឆ្នាំជាមួយការទាបត្រឹមតែ០.៧០%ក្នុងមួយប៉ុណ្ណោះ ក្រោមការចង្អុលបង្ហាញនិងលើទឹកចិត្តពីសំណាក់ឯកឧត្តម ឩបនាយករដ្ឋមន្ត្រីជា សុធារារដ្ឋមន្ត្រីក្រសួងរជបចំដែនដី នគរួបនីយកម្មនិងសំណង់ ដែលមានផ្ទៃដីទំហំ១៥ហិកតាត្រូវសាងសង់ជាប្រភេទផ្ទះវីឡាភ្លោះ វីឡាលីហោស៌ ផ្ទះអាជីវកម្ម ផ្ទះល្វែង ផ្សារ សាលារៀន សួនច្បានុងកន្លែងលំហែកាយ ដែលគំរោងចំណាយទឹកប្រាក់វិនិយោគសរុបប្រមាណ១៥១លានដុល្លាអាមេរិក ។
ក្នុងឱកាសនោះ លោកលា មុនីរិទ្ទរដ្ឋលរខាធិការក្រសួងរៀបចំដែនដីនគរួបនីយកម្មនិងសំណង់មានប្រសាសន៍ថាៈដែលចុះអនុស្សរណៈរវាងក្រុមហ៊ុនក្នុងស្រុកអឹម អសុខារ៉េសិដេនគ្រុបនិងក្តុមហ៊ុនបរទេះមកពីប្រទេសថៃខេ អេស៤២អ៊ីនធឺណេសិនណលនាពេលនេះក្នុងនាមក្រសួងរៀបចំដែនដីនគរួបនីយកម្មនិងសំណង់ធ្វើការវាយតំលៃខ្ពស់និងគាំទ្រនៅការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងពីដែលបានសម្រេចចិត្តចុះកិច្ចព្រមព្រាងក្នុងកាវិនិយោគ
សាងសង់អគារលំនៅឋានតម្លៃសមរម្យសុខារេស៊ីដេនសាន់កូនៅលើទឹដីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលគំរោងនេះលោកជឿជាក់ថានឹងផ្គត់ផ្គង់លំនៅឋានសំរាប់ការ
ស្នាក់នៅទៅតាមតម្រូវទីផ្សារនៃតគបន់ ជាពិសេសគំរោងលំនៅឋានតម្លៃសមរម្យនេះជាការចូលរួមចគណែកជាមួយរារដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ឱកាស់ជូនដល់មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋបុគ្គលិកកម្មករដែលមានប្រក់ចំណូលទាប និងធម្យមក្នុងតំបន់អាចទទួលបាននៅលំនៅឋានមួយសមស្របសំរាប់ការរស់នៅក្នុងលក្ខណ័មួយសមរម្យតាមរយៈការទិញផ្ទះដោយការបង់រំលោះរយៈពេលវែងដូចដែលក្រុមហ៊ុនបានលើកមានរយៈពេលរហូត
២០ឆ្នាំហើយការប្រាក់ដូចដែលក្រុមហ៊ុនបានលើកលើពីនេះក្រុមហ៊ុនខាងលើដែលមានទំហំដីសាងសង់ប្រមាណ៤ហិតាដែលជាអគាសហកម្មសិទ្ធិកម្ពស់១៨ជាន់ និងផ្គត់ផ្គង់ជាលំនៅឋានជាយូលីត ដូច្នេះគំរោងនេះនិងចូលរួមលើកមុខមាត់សោភណ្ឌ័ភាពរបស់ក្រុងប៉ោយប៉ែតបានមួយកំរិតបន្ថែមទៀតនិងជាការឆ្លុះបញ្ជាក់ឲ្យឃើញអំពីរជំនឿទុកចិត្តរបស់វិនិយោគលើសក្ដានុពលសេដ្ឋកិច្ច និងទីផ្សារវិស័យសំណង់ ដ៏ច្រើនរបស់កម្ពុជា និងជាការឆ្លើយតបតម្រូវការ ការអភិវឌ្ឍនគរួបនីយកម្មរបស់សង្គមកម្ពុជាផងដែរហើយក៏ក្លាយជាសំណង់ថ្មីមួយទៀតក្នុងវិស័យសំណង់ជាច្រើន ដែលវិស័យឯកជនតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការងារស្ទួយសេដ្ឋកិច្ចជាតិ និងការទទួលបានកំណើនវិនិយោគដែល និងនាំមកនៅកំណើនការងារចំណូលជាតិ និងជាការរួមចំណែកយ៉ាងពិតប្រាកដដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា៕ នីម វណ្ណា