ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្នុងទឹកភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ដោតព្រីជើងជាន់នៅក្នុងទឹក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ស្លាប់ភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ខ្សែសាកជាប់ព្រីជើងនៅក្នុងទឹក ភ្លេចខ្លួនមួយរំពេច ទើបឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង១និង៤២នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពនៅ និងកន្លែងកើតហេតុបាននិយាយថា: មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបាននិយាយទូរស័ព្ទហើយទូរស័ព្ទនោះដោតជាប់ព្រី គេងសង្ស័យថាប្រហែលជាឆ្លងចរន្តអគ្គិសនី ទើបធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗដូច្នេះ ព្រោះខណ:នោះជើងជនរងគ្រោះឋិតនៅក្នុងទឹក ទូរស័ព្ទជាប់ព្រីភ្លើងកំពុងសាកថ្មបណ្តើរ និយាយបណ្តើរ ។

តាមការឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះដាន់ សុខសុភារី បានឲ្យដឹងថា: ជនរងគ្រោះឈ្មោះប៊ី សុខដែន អាយុ៣០ឆ្នាំ ភេទប្រុសមុខរបមន្ត្រីផែនការ មកជួលផ្ទះនៅជាងមួយឆ្នាំហើយ នៅថ្ងៃកើតហេតុខាងលើ គាត់បានឮសំលេងបងប្អូន និងអ្នកជិតខាង ស្រែកឆោឡោគាត់ក៏ចុះពីលើផ្ទះមកមើលស្រាប់តែ ឃើញដេកនៅក្នុងទឹក គាត់ក៏ជួយសង្គ្រោះបឋម ក្រោយមកអ្នកជិតខាង ក៏ជួយហៅឡានពេទ្យឲ្យ ចៃដន់អីជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភពពីសមត្ថកិច្ច និងមន្ត្រីជំនាញនៅពេលពិនិត្យ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា សាកសពបានស្លាប់ពេលគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញខាងវិទ្យាសាស្ត្រទៅហើយ ។

តាមការសដ្ឋានរបស់នគបាលជំនាញសាកសពបានស្លាប់មុនពេលសមត្ថកិច្ចទៅដល់ ២,៣ម៉ោងមុនព្រោះសាកសព មានសភាពរឹងស្លេកស្លាំង ហើយត្រូវបានម្ចាស់ផ្ទះជួលខាងលើ លើកដាក់ការប្រុងការ នៅលើទឹកនៅក្រៅផ្ទះមុខបន្ទប់ជួល ។

ប្រភពដដែលបានបន្តថា: ក្នុងការពិនិត្យតាមស្ថានភាពជាក់ស្តែងបានឲ្យឃើញថាទឹកក្នុងបន្ទប់ជម្រៅ៤តឹក ថ្ងៃទី៧ ជនរងគ្រោះមុនស្លាប់នោះបានប្រាប់ម្តាយមីងថា ទូរស័ព្ទខ្លួនបានចូលទឹកឆ្លងភ្លើង ខណ:ទឹកឡើងរើអីវាន់ឡើងលើផ្ទះវាជ្រុះ ក្រោយមកថាប្រើបានវិញ បើតាមអ្នកជិតខាងនិយាយថាឃើញជនរងគ្រោះ មុនស្លាប់និយាយទូរស័ព្ទទាំងឌុយដោតបញ្ចូលថ្ម ។

តាមការពិនិយ្យ និងធ្វើកោសល្យវិច័យទាំងគ្រូពេទ្យ និងមន្ត្រីជំនាញឃើញថាជនរងគ្រោះស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ព្រោះនៅក្នុងប្រដាប់ភេទមានចេញទឹកកាមជាច្រើន មុនស្លាប់ជនរងគ្រោះ បានប្រឹងរើបម្រាសមុនដាច់ដាច់ខ្យល់ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖