ព័ត៌មានទាន់ហេតុការណ៍៖

ជារឿងរាល់ឆ្នាំឲ្យតែដល់​ខួបថ្ងៃទី​១១ខែកញ្ញា ស្ថានទូតអាមេរិកនៅ អាហ្វហ្គានីស្ថាន តែងតែរងការវាយប្រហារ

ចែករំលែក៖

ជារឿងរាល់ឆ្នាំ នៅពេលដែលអាមេរិក​រៀបចំខួប ថ្ងៃទី​១១ខែកញ្ញា ដែលជាពេលវេលា ក្រុម​ភេរវកម្ម វាយប្រហារទៅលើអគារភ្លោះនៅទីក្រុងញូវយ៉ក ហើយក៏ជាពេល​វេលា​ដែលអា​មេ​រិក​សម្រេច បញ្ជូនកម្លាំងទាហានទៅវាយប្រហារនៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ ។នៅពេលនេះ ស្ថានទូតអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែងតែរង ការវាយ​ប្រហារ ឬបំផ្ទុះគ្រាប់បែកនៅមុខស្ថានទូតអាមេរិក។

ការវាយប្រហារនោះដែរកើតឡើងក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសលុបចោលគម្រោង​ពិភាក្សាសន្ដិភាពជាមួយ​ក្រុមឧទ្ទាមតាលីបង់ នោះមក នៅនាទី​ចុងក្រោយ ក្រុមនេះបានខឹងសម្បាយ៉ាងខ្លាំង ហើយ​ក៏បាន​បន្ដ​វាយប្រហារ នៅក្បែរស្ថាន​ទូតអាម៉េរិក ប្រចាំនៅទីក្រុងកាប៊ូល ប្រទេអាហ្វហ្គានីស្ថាន។ មិនតែប៉ុណ្ណោះ ក្រុមតាលីបង់ បានព្រមានថា កងកម្លាំងទាហានអាម៉េរិក នៅលើទឹកដីអាហ្វហ្គានីស្ថាន នឹងជួបគ្រោះថ្នាក់​កាន់តែខ្លាំង ក្រោយ​ការ​លុប​ចោល​នូវកិច្ចពិភាក្សា​សន្តិភាព នៅក្នុងប្រទេសនេះ។

ជាលទ្ធផល នៃការព្រមានខាងលើនេះ គឺនៅព្រឹក ថ្ងៃទី​១១ ខែកញ្ញា នេះ ក៏​មានករណីបំផ្ទុះ​គ្រាប់បែកមួយ បានកើតឡើងនៅ​ជិតស្ថានទូតអាម៉េរិក ​ប្រចាំនៅរដ្ឋធានីក្រុងកាប៊ូល​​ ប្រទេសអាហ្វហ្គានីស្ថាន។

សារព័ត៌មាន ស៊ីនហួ បានផ្សាយថា ការផ្ទុះនៅជិតស្ថានទូតអាម៉េរិក នេះ ​គឺដោយសារតែ​ការវាយប្រហារដោយគ្រាប់បែក។ ការប្រកាសអាសន្ ននៅក្នុងស្ថានទូតអាម៉េរិក ក៏បាន​ចាប់​ផ្តើមឡើង​ផងដែរ។ ទោះ​ជា​យ៉ាង​ណា​ រហូតមកដល់ពេលនេះ គេមិនទាន់មានព័ត៌​មានលម្អិត ស្តីពី​ចំនួនអ្នកស្លាប់ ឬរងរបួសនោះឡើយ​។

ការវាយប្រហារខាងលើនេះ បានកើតឡើង ចំពេលអាម៉េរិក ត្រៀមប្រារព្ធខួប លើកទី​១៨  នៃការវាយប្រហារដោយអំពើភេរវកមម ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីឆ្នាំ​២០០១ ដែលបង្កឡើង ដោយក្រុមភេរវករ អាល់កៃដា​​។ ក្នុងពេលជាមួយគ្នានេះដែរ​ អាម៉េរិកក៏បានលុបចោលជំនួបពិភាក្សា ស្តីពីសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ៕


ចែករំលែក៖