ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់សាឡង់៥គ្រឿង អូសអាងហែលទឹកសិប្បនិមិត្ត ដាច់ខ្សែទើនៅស្ពានកោះប៉ែន ចេញពីកន្លែងកើតហេតុបានហើយ

ចែករំលែក៖

ខេត្តកំពង់ចាមៈ អាងហែលទឹកសិប្បនិមិត្តដ៏ធំមួយ ដែលបានដាច់ខ្សែសាត់ទៅទើរនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៩ ខែកញ្ញានោះ ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយដោយលោក អ៊ុន ចាន់ដា ចាត់តាំងឲ្យកម្លាំងអាជ្ញាធរ អូសយកចេញពីកន្លែងកើតហេតុបានសម្រេចហើយ  នៅ ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ការដែលអូសអាងហែលទឹកសិប្បនិម្មិតដ៏ធំចេញពីគល់ស្ពានកោះប៉ែន នេះទៅបាន ដោយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រើប្រាស់សាឡង់ចំនួន៥គ្រឿង ទើបធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្ត ចេញពីកន្លែងកើតហេតុនោះ បានក្នុងចម្ងាយប្រមាណ ជា២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំឱកាសល្អ ធ្វើការអូសទាញចេញបន្ត  ព្រោះបច្ចុប្បន្នល្បឿនខ្សែទឹក កំពុងតែហូរខ្លាំងណាស់។

គួររំលឹកផងដែរថា  បន្ទាប់ពីទទួលបានព័ត៌មាន អាងហែលទឹកសិប្បនិម្មិតដ៏ធំ១កន្លែង ដែល មានទំហំ៦០ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៩ ខែកញ្ញា នេះភ្លាមៗ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាកម្លាំងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះ ដោយប្រើប្រាស់សាឡង៥គ្រឿងទើបអូសចេញរួច ៕ សហការី


ចែករំលែក៖