ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាឡេស្ទីនស្នើដល់ អង្គ​ការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក​ Al Malki ​បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  ដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីស្រាអែល ក្រោយពេលនាយរដ្ឋមន្ត្រី​ អ៊ីស្រាអែល បានប្រើប្រាស់ ការបោះឆ្នោត ដើម្បីពង្រីកទឹកដី​ ដែលបានដណ្តើមគ្រប់គ្រងពីប៉ាឡេស្ទីន។

លោក​ Reyad al-Malki បានលើកឡើងពីការអំពាវនាវខាងលើ ដល់ អង្គការសហប្រជាជាតិ ក្នុងពេលដែល លោក ជួបពិភាក្សាជាមួយសមភាគី ​ប្រទេស Luxembourg លោក Jean Asselborn នៅក្នុងទីក្រុង​Ramallah ។ តាមការលើកឡើងរបស់លោក​ Reyad al-Malki ការប្រកាសរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ គឺជាការ​យកចំណេញនយោបាយ ក៏ដូចជាចេតនាពង្រីកទឹកដី ។

ប្រទេសតំបន់អារ៉ាប់បង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក ណេតាន់យ៉ាហូ ប្រកាសថា ប្រសិនបើលោកជាប់ឆ្នោតជាថ្មីនោះ លោកនឹង ដាក់បញ្ចូល​តំបន់ជ្រលងភ្នំដាក់ស្រយាល់ របស់ហ្ស៊កដង់ ជាផ្នែកមួយនៃទឹកដី​អីស្រាអែលនៅភាគខាងលិច។ សកម្មភាពខាងលើ​ត្រូវបាន អារ៉ាបចោទថាជាការបង្កឲ្យមានភាពតានតឹង ដើម្បីគេងចំណេញនយោបាយមុនពេលបោះឆ្នោត។

បណ្តារដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានថ្កោលទោសយ៉ាងខ្លាំង​ចំពោះ​​ នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ ដោយចាត់ទុកថាជា ការគំរាមកំហែងដល់​សន្តិភាពជាមួយប៉ាឡេស្ទីន។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអីស្រាអែល កើតឡើង ក្នុងពេលដែលលោកំពុងតែឃោសនាបោះឆ្នោត ​ជ្រើសរើសតំណាងរាស្ត្រ​១២០រូប នាថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩។

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក ណេតាន់យ៉ាងហូ​ បញ្ជាក់ ថា «តំបន់ភ្នំហ្ស៊ក់ ដង់ គឺជា ព្រំដែនភាគខាងកើត របស់យើង​ ជាជញ្ជាំងការពារយើង »។ ក្រោយការប្រកាសរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ ​នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក  Mohammad Shtayyeh បានលើកឡើងថាជាសកម្មភាពបំផ្លាញដំណើរការសន្តិភាពនៅក្នុងតំបន់​។

តំបន់ដាច់ស្រយាល ហ្ស៊ក់ដង់ មានផ្ទៃដី​៦០ភាគរយ ស្ថិតនៅតំបន់ភាគខាងលិច ។ តំបន់នោះបានធ្លាក់ចូលក្នុងដៃ អ៊ីស្រាអែល​តាំងពីឆ្នាំ​១៩៦៧ ក្រោយសង្គ្រាមអូសបន្លាយ​៦ថ្ងៃ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​៕


ចែករំលែក៖