ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់១០នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទប្រព្រឹត្ត៣បទល្មើស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្មករសំណង់ចំនួន១០នាក់ត្រូវបានកម្លាំង នគរបាលក្រុងកំង់ឆ្នាំង ធ្វើការឃាត់ខ្លួន ពីបទមានផ្ទុកសារធាតុញៀន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង រារាំងសមត្ថកិច្ច​។

ការឃាត់ខ្លួនជនទំនើងទាំង១០នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខស្នងការដ្ឋានចាស់ ក្មុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្ថិតក្នុងប្រតិបត្តិការនេះបានឲដឹងថា  មុនដំបូងសមត្ថកិច្ចបានហៅពួកគេឲឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែពួកគេមិនព្រមឈប់ឲសម្ត្ថកិច្ចត្រួតពិនិត្យឡើយ ថែមទាំងតដៃមកលើសមត្ថកិច្ចថែមទៀត ក៏សម្រចធ្វើការឃាតខ្លួនតែម្តង ។

សមត្ថកិច្ចបានឲដឹងទៀតថា  ជនទំនើងមួយក្រុមនេះ ជាកម្មករសំណង់ដែលកំពុងធ្វើការ នៅការដ្ឋានអគារវឌ្ឍនៈ។ កន្លងទៅក្រុមនេះបានធ្វើឲ្យដែកមួយដើមធ្លាក់ពីលើអគារមកក្រោម នៅពេលសមត្ថកិច្ចចុះទៅអប់រំ មិនស្តាប់ហើយ ថែមទាំងប្រើពាក្យសំដីអសុរសនិងចង្អុលមុខសមត្ថកិច្ចថែមទៀត ។

បច្ចុប្បន្នជនទំនើងទាំង១០នាក់នេះកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ចន្ថា


ចែករំលែក៖