ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់ លោកតាវ័យម្នាក់កំពុងអង្គុយក្នុងអាហារដ្នាន បាត់ដំបង វិលមុខដួល ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោកតាម្នាក់បានដួលស្លាប់យ៉ាងអាណោចអាធ័ម នៅហាងអាហារដ្នាន បាត់ដំបង ផ្លូវលេខ១០៧ សង្កាត់ អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកតារងគ្រោះឈ្មោះ ជា សុខ អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ នៅផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្នាន បានឲ្យដឹងថា មុនពេលកើតហេតុ លោកតារងគ្រោះបានមកផឹកកាហ្វេនៅក្នុងហាងខាងលើតាំងពីព្រឹករហូតមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែងាកក្រោយឃើញលោតាសំយ៉ុងក្បាលចុះក្រោម ហៅក៏មិនឆ្លើយនាំគ្នាឲ្យជួយលើកលោកតាមកក្រោមធ្វើចលនា តែគាត់បានលាចាកលោកនេះទៅហើយ។

ក្រោយពេលកើតហេតុកម្លាំងសម្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សរស្មី


ចែករំលែក៖