ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើង ឆេះផ្ទះយាយតាអាយុជាង៨០ឆ្នាំ ឆេះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ផ្ទះមួយខ្នងរបស់លោកតានិងលោកយាយវ័យចំណាស់ 2 នាក់ ត្រូវបានអគ្គិភ័យ ឆាប់ឆេះអស់ទាំងស្រុង ដោយសារតែមូលហេតុទុសេ្សភ្លើង ក៏ឲ្យមានការអាណិតអាសូរជាតិខ្លាំង ចំពោះលោកយាយលោកតាវ័យចំណាស់ មួយគូនេះ។​

ប្រភពព័ត៌មាន ពីលោក សុខ សារិន អធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា នៅព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៦និង៣០នាទីមានករណី អគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋ១ខ្នងនេះ ដោយសារទុស្សេខ្សែភ្លើង ស្ថិតនៅចំណុចក្រុម០៤ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។​

ប្រភពបានបន្តថា ករណីនេះ ម្ចាស់ផ្ទះឈ្មោះ ធឹក យ៉ៃភេទប្រុស អាយុ៨៣ឆ្នាំ និងប្រពន្ធឈ្មោះ ឡាប់ ម៉ៅ អាយុ៧៦ឆ្នាំ សម្ភារខូចខាត: ផ្ទះឈើ ប្រក់សង្ក័សី ទំហំ៨ ស៊ីណែតម៉ែត្រ គុណនឹង៩ម៉ែត្រ ឆេះ អស់ទាំងស្រុង។ អង្ករ ៣ការ៉ុង, ប្រាក់បាត១០ម៉ឺនបាត, ទូរទស្សន៍១៤អុិញ១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុក ។

សមត្ថកិច្ចបានបញ្ជាក់ថា​មូលហេតុ បង្កឱ្យមាន ភ្លើងឆេះផ្ទះ ខាងលើនេះបណ្ដាលមកពី មូលហេតុ ទុស្សេខ្សែភ្លើង។

ប្រភពបន្តថា ក្នុងប្រតិបត្តិការអន្តរាគមន៍ហេតុការណ៍ ភ្លើងឆេះផ្ទះនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃខ្ពស់ និងប្រជាការពារ ១៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង បាញ់ អស់ទឹក០១ឡាន ។

ប្រភពពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានសម្ដែងការអាណិតអាសូរ ចំពោះលោកយាយលោកតាវ័យចំណាស់ទាំងពីរនាក់នេះ មិនគួរណាអកុសល ភ្លើងឆេះផ្ទះអស់ ទាំងស្រុងដូច្នេះសោះ។ មានការអំពាវនាវផងដែរ ទៅដល់សប្បុរសជន ទាំងឡាយ មេត្តា ជួយឧបត្ថម្ភ ផ្ដល់ជាគ្រឿងឧបភោគី បរិភោគផ្សេងៗ ចំពោះលោកតាលោកយាយវ័យចំណាស់ទាំងពីរនាក់នេះផង៕ សសារ៉េត


ចែករំលែក៖