ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគេចម៉ូតូជិះបញ្ច្រាសផ្លូវបុកទ្រូងផ្លូវក្រឡាប់បះជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ប្ករថយន្តមួយគ្រឿងគេចពីម៉ូតូជិះបញ្ច្រាសទិសខុសច្បាប់ចរាចរណ៍ បណ្តាលឲ្យបុកទ្រូងផ្លូវក្រឡាប់បះជើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជួយលើករថយន្តដើម្បីជួយសង្គ្រោះអ្នកបើក និងប្រពន្ធកូនដែលជាប់នៅក្នុងរថយន្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤០ នៅចំណុចស្តុបគីរីរម្យ ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាអ្នកបើកបររថយន្ត និងមានរួមដំណើរជាមួយ ដោយប្រពន្ធនិងកូនតូចតូចផងដែរ រថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡាពណ៌សពាក់ស្លាកលេខភ្នំពេញ2E-5019​បើកបរតាមបណ្តោយផ្លូវព្រះសីហនុ
ក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនដឹកប្រពន្ធនឹងកូនតូចៗ៣នាក់ខណពេលបើកមកដល់ចំណុចកើតហេតុដោយមានម៉ូតូមួយគ្រឿងជិះបញ្ច្រាស់ទិសចរាចរណ៍ទើបបើកគេចពីម៉ូតូបណ្តាលឲ្យជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយរងរបួសស្រាលទាំងម្តាយនឹងកូនៗចំណែកឯរថយន្តបង្កវិញរងការខូចខាតបែកកញ្ចក់មុខនឹងកំពិតដំបូលខ្ទេចអស់មួយចំហៀងខាងឆ្វេងភ្លាមៗនោះដែលរថយន្តបង្កត្រូវបានប្រជាពលរដ្ឋនាំគ្នាលើក្រឡាប់អោយចុះឡើងវិញរួចហើយអែបចូលគៀនដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បី រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ធឿនព្រែកជ័យ


ចែករំលែក៖