ព័ត៌មានទាន់ហេតុការណ៍៖

ល្បួងក្មេងស្រីអាយុ១៥ឆ្នាំរំលោភសេពសន្ថវៈចុងក្រោយដឹងដល់ម្ដាយក្មេងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ ឌុបក្មេងស្រីអាយុ១៥ទៅផ្ទះ ខណៈដល់ព្រៃស្ងាត់ប្រើល្បិចលួងលោមក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេច ដោយសន្យាថាទទួលខុសត្រូវយកធ្វើជាគូរអនាគត ចុងក្រោយដឹងលឺដល់ម្ដាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។

ករណីនេះ កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង៣០នាទី ត្រង់ចំណុចព្រៃកាស្សា ស្ថិតក្នុងភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ន រស្មី ហៅសានភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងមានស្រោមអនាម័យប្រើហើយចំនួន១ ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក ក្មេងស្រីរងគ្រោះបានសុំបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ណន ចាន់ធា ជិះម៉ូតូទៅធ្វើតេស្តចូលធ្វើការរោងចក្រក្នុងសួនឧស្សាហកម្ម Y7 បន្ទាប់ពីធ្វើតេស្តរួច បងប្រុសក្មេងស្រីរងគ្រោះ បានចូលធ្វើការតែម្តង។ ចំណែកក្មេងស្រីរងគ្រោះ ពេលធ្វើតេស្តរួច ពុំបានចូលធ្វើការទេ ដោយបងប្រុសជាប់រវល់ធ្វើការ ជនរងគ្រោះគ្មានម៉ូតូជិះមកផ្ទះរបស់ខ្លួន ខណៈនោះ ក៏បានខ្ចីទូរសព្ទ័របស់ជនសង្ស័យ តេមកទូរស័ព្ទរបស់ម្ដាយនៅផ្ទះ អោយមកយកខ្លួន តែម្តាយបានឆ្លើយប្រាប់ថា៖ជាប់រវល់ចាំបន្តិចសិនទៅ ! លឺដូច្នេះជនរងគ្រោះបានប្រាប់ម្តាយខ្លួនថា៖បើអត់បានមកយកខ្ញុំទេ អញ្ចឹងខ្ញុំសុំគេទៅជាមួយហើយ ។ បន្ទាប់មកជនសង្ស័យបានសួរទៅជនរងគ្រោះថា៖ ទៅផ្ទះឬទេ ?ខ្ញុំជូនទៅ ! ក្នុងពេលនោះជនរងគ្រោះបានយល់ព្រមអោយជនសង្ស័យឌុបជូន លុះជិះមកដល់ចំនុចកើតហេតុខាងលើ ជនសង្ស័យបានឌុបជនរងគ្រោះចូលក្នុងព្រៃដើមកាស្សា រួចហើយបានលួងលោមជនរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេច ដោយសន្យាទទួលខុសត្រូវយកធ្វើជាប្រពន្ធទៅអនាគត នៅពេលនោះ ។

បន្ទាប់ពីធ្វើសកម្មភាពរំលោភជនរងគ្រោះរួច ជនសង្ស័យបានឌុបជនរងគ្រោះមកដាក់នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិឆ្កែលុង ឃុំភ្នំបាត ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះបានដើរមកផ្ទះរបស់ខ្លួនវិញ រហូតវេលាម៉ោង២០ជាង ម្តាយជនរងគ្រោះឃើញខ្នងអាវរបស់ជនរងគ្រោះដែលពាក់មានស្នាមប្រឡាក់ដី និងអាការះខុសប្លែកធម្មតា មានការងឿងឆ្ងល់ ក៏សួរទៅជនរងគ្រោះ ជាកូនថា៖ ម៉េចបានអាវកូនប្រឡាក់ដីអ៊ីចឹង ដោយសួរដដែលៗជាច្រើនលើកពេក ក្មេងស្រីរងគ្រោះ ក៏និយាយប្រាប់ម្តាយរបស់ខ្លួនអំពីរឿងហេតុខាងលើតែម្តង។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីម្ដាយស្ដាប់ការរៀបរាប់របស់កូនស្រីរួច មកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ ស្ត្រីជាម្ដាយ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក  កម្លាំងនគរបាលប៉ុស្តិ៍ភ្នំបាត បានសហការជាមួយកម្លាំងជំនាញស្រុក ចុះស៊ើបអង្កេតរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖