ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក និងប្អូនប្រុសស្លាប់ដោយសារបងប្រុស ដុតផ្ទះខ្លួនឯង ព្រោះសុំលុយមិនបាន

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារភ្លឺងឆេះផ្ទះនៅសង្កាត់ច្រាំងចំរេះ ធ្វើឲ្យបជាពលរដនាំគ្នាភយ័ស្លន់ស្លោ ។

ករណីនេះមានផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ក្រោមស្នាដៃរបស់យុវជនម្នាក់ ដែលសុំលុយឪពុកមិនបានរួច ក៏ដុតផ្ទះខ្លួនឯងចោលបណ្តាលឲ្យ រាលដាលឆេះដល់ផ្ទះគេផ្សេងទៀត។ ប៉ុន្តែអ្វីជាអកុសលនោះ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវជាប្អូន និងបុរសម្នាក់ទៀត ត្រូវជាឪពុករបស់ជនបង្ក បានស្លាប់។

ករណីនេះ បានកើតឡើង នៅវេលាម៉ោង១២ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយយុវជនញៀនថ្នាំម្នាក់នោះ បានសុំបានឲ្យលុយទេ ដោយសារយកទៅទិញថ្នាំ ក៏កើតការខឹងសម្បារហូតដុតផ្ទះខ្លួនឯងចោល រាលដាលឆេះអស់ផ្ទះគេផ្សេងទៀតសរុបចំនួន១១ខ្នងតែម្ដង។ ប៉ុន្តែអ្វីជាការសោកសង្រេងបំផុតនោះ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យឆេះរលាកស្លាប់ប្អូនប្រុសរបស់ខ្លួនអាយុ១៣ឆ្នាំម្នាក់, របួសបុរសម្នាក់ទៀត ដែលទៅជួយក្មេងប្រុស ដែលស្លាប់នេះ ហើយស្លាប់ឪពុករបស់ខ្លួន ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

ប្រភពបន្តថា ក្រោយពីមានហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង រួមនឹងអាជ្ញាធរប៉ូលិសមូលដ្ឋានផងដែរ បានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយបានរលត់ជាស្ថាពរ ក្នុងរយៈពេល១ម៉ោង ក្រោយកើតហេតុ ដោយប្រើប្រាស់ឡានទឹកសរុប២៧គ្រឿង។

ជនបង្កសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកកាត់ទោស ៕ អរុណរះ


ចែករំលែក៖