ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វតបុក​ម៉ូតូ​បើង​ទៅផ្ទុបនឹងឡានដឹកកម្មករ​ បណ្ដាលឲ្យ​បាត់បង់​អា​យុ​ជីវិត​មនុ​ស្ស​ ៣នាក់ និងរងរបួស​ធ្ង​ន់​ស្រាលច្រើននាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើ​ង​​បណ្ដាលឲ្យ​បាត់បង់​អាយុ​ជីវិត​ម​នុស្ស​ ៣​នាក់​ និង​រងរ​បួ​សធ្ងន់-ស្រាល​ មួយចំនួ​ន​កំពុងតែ​សម្រាកសង្រ្គោះព្យាបា​ល​នៅក្នុងមន្ទីរពេទ្យ​ ។

គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង​ប្រមាណ​ ១៨.០០នាទី​ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្កដោ​យ​រថយន្ត​ទេសចរណ៍​Ford មួយ​គ្រឿង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដដឹ​កកម្មករ បុ​កជាមួយរថយន្តអ្នកដំណើរ នៅផ្លូវជាតិ​លេ​ខ៤១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ភូមិទួលតាសុ​ខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ ។ ​ ​រថយន្ដបង្កម៉ាក Ford​ ព​ណ៌​​ទឹក​ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-1161 អ្នកបើ​កបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន មក​ដល់ចំ ណុចខាងលើ បានបុកម៉ូតូ02គ្រឿង ម៉ូតូម៉ាក​ហុងដា C12 5 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេ​ញ​1CU-8356 បើកបរ​ដោយឈ្មោះ សីហា ភេទប្រុសអាយុ27ឆ្នាំស្លាប់​ពេលបញ្ជូនទៅមន្ទីរពេទ្យ ឌុបមនុស្ស02នាក់ឈ្មោះ តាំង គឹមលី ភេ​ទស្រី អាយុ23ឆ្នាំ (ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ23ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ អស័យដ្ឋាន​នៅ​ភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង ០១​គ្រឿងទៀតម៉ាកធូដេ ពាក់​ស្លាក​លេខកំពង់ស្ពឺ​1K​-38​98 រុញទៅបុកផ្ទុបជាមួយរថយន្ដ១​គ្រឿ​ង​ទៀតប្រភេទកូរ៉េ ពណ៌​ខៀវ ដឹកកម្មករ​ ​ពា​ក់​ស្លា​កលេខភ្នំពេញ 2AI-2110បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ40ឆ្នាំ រស់​នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី បណ្ដាលឲ្យ​រងរបួស​ កម្មករ​ កម្មការិនី​ ធ្ងន់​ ស្រាល​ ០៦នាក់​ ។

លោកឧត្តមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ សូមចូលរួមរំលែកទុក្ខ និងសម្ដែងការសោ​កស្តាយជាពន់ពេក ក្នុងករណីគ្រោះថ្នាក់ចរាចរ​ណ៍​ខាងលើ​នេះ​ យកឱកាសនេះធ្វើការអំពាវនាវដល់អ្នក​បើកបរទាំងអស់(រថយន្ដ​.ទោចក្រ​យាន​យន្ត​)​ សូ​មមេត្ដាបើកបរដោយការអធ្យាស្រ័យយោគយ​ល់​និងគោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ពិសេស​ក្នុង​ពេល​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ខា​ងមុខ​នេះ​ មានតែការប្រុងប្រយ័ត្នគ្រប់ៗគ្នាទេ​ទើ​បបញ្ជៀសបាននូវករណីគ្រោះថ្នាក់ចរាចរ​ណ៍​កើតឡើងជា​យថាហេតុ​ គ្រប់​កាលៈទេសៈ​ ៕ សេនាស័ក្តិ


ចែករំលែក៖