ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចូលរួម កាន់បិណ្ឌវេនទី៧ នៅនិគ្រោធវ័ន ហៅវត្ដគល់ទទឹង ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្ដីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ ជាច្រើនរូប បានចូលរួម ពិពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្ដនិគ្រោធវន័ ហៅគល់ទទឺង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៏៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩  ។

បានអញ្ជើញកាន់បិណ្ឌវេនទី៧ ដោយបានធ្វើពិធី នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា មុននឹងឈានទៅ ពិធីប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវា ដារឆ្លង ជាំកិច្ចបង្ហើយបុណ្យ ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២០ កញ្ញា ស្អែកនេះ នៅវត្តនិគ្រោធវន័ ហៅវត្តគល់ទទឹង​ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខណៈដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេស បាននឹងកំពុងប្រារព្ធធ្វើឡើង តាមលទ្ធភាពរៀងៗខ្លួន ។

សូមបញ្ជាក់ថា៖  បងប្អូនប្រជាពលរដ្ឋ​ បានសំដែងក្តីសោនស្សរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងសុខសន្តិភាព ដោយមិនបានខ្វាយខ្វល់ ពីការញុះញ៉ុង បំផ្លិចបំផ្លាញសង្គមជាតិ ពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណង បំផ្លាញសេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍របស់សង្គម និងប្រជាពលរដ្ឋនោះឡើយ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃពុធកន្លងទៅ លោក ឃួង ស្រេង បានណែនាំឲ្យ កំលាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរដែនដី គ្រប់ខណ្ឌ សង្កាត់ ត្រូវពង្រឹងការរៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគ្រប់វត្តអារាម ទូទាំងរាជធានីភ្នំពេញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើបុណ្យទាន ដោយស្ងប់អារម្មណ៍ មិនមានការភ័យខ្លាច ព្រមទាំងការរៀបចំ សំរួលចរាចរណ៍ តាមដងផ្លូវនានា ជូនប្រជាពលរដ្ឋ ធ្វើដំណើរឲ្យងាយស្រួលផងដែរ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ ក៏ត្រូវរំលឹកដល់ប្រជាពលរដ្ឋ កុំឲ្យធ្វេសប្រ ហែសពីគ្រោះអគ្គីភ័យ និងការពារផ្ទះសម្បែង របស់បងប្អូន ។  ចំពោះទយ្យទាន ដែលបានប្រគេន ដល់ព្រះសង្ឃរបស់​ រដ្ឋបាល​រាជធានីភ្នំពេញរួមមាន ៖សាដក, មី, ទឹកសុទ្ធ, ទឹកក្រូច, អង្ករ ស្ករស, ផ្លែឈើ, ត្រីខកំប៉ុង, ទឹកដោះគោខាប់, ក្រណាត់ស, បច្ច័យសំរាប់ប្រគេនព្រះសង្ឃ តាជី ដូនជី និងកូនសិស្សលោកផងដែរ ៕ សំរិត


ចែករំលែក៖