ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តចំនួន៨ អាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈបច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ-ថៃ

ចែករំលែក៖

ភ្នំពេញ៖ អាចធ្វើអោយតំបន់ខេត្តចំនួន៨ បង្កឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈបច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ-ថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រលប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ និង- អនុលោមតាមសារាចរណែនាំបន្ថែមរបស់រាជរដ្ឋាភិបាលលេខ ០៩ សរណនចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ។
– យោងសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ។
– យោងលើស្ថានភាពជាក់ស្តែងនៃការវិវត្តនៃអាកាសធាតុ ដែលប្រពន្ធ័សម្ពាធទាប (ITCZ) បច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ និងថៃ ។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា៖ លក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងខ្លាំង អូសបន្លាយយូរ បណ្ដាលឲ្យ
បរិមាណទឹកច្រើនដែលអាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ។
ខេត្តដែលអាចប្រឈមជាងគេ មាន៖ “ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំ ។
អាស្រ័យដូចបានជំរាបជូនខាងលើ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែមដើម្បីជូនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្ន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖