ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងលង់ទឹកស្ទឹងសែនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

​ខេត្តកំពង់ធំ៖ បុរសម្នាក់លង់ទឹកបណ្តាលឱ្យស្លាប់ខ្លួនឯងនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងទឹកស្ទឹងសែន ខាងលិចវត្តកំពង់ជ្វាក្នុង ភូមិសាស្ត្រឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ សយ សាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះ វុន ឆុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើបានបំភ្លឺប្រាប់ថា៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៩និង៣០នាទី គាត់បានអុំទូកទៅវត្តកំពង់ជ្វា ឃុំគោលទៅកាន់បិណ្ឌតែម្នាក់ឯង ពេលនោះមានគេចាក់ធុងបាសរាំលេងកម្សាន្តហើយបានជូប និងជនរងគ្រោះឈ្មោះសយ សាន  មានស្ថានភាពស្រវឹង មិនដឹងផឹកឯណាទេ ពេលនោះឈ្មោះឆៅ អូ ភេទប្រុសអាយុ២៥ឆ្នំា ឈ្មោះហៀង គឹមជាង ភេទប្រុស អាយុ១៥ឆ្នាំ បានបបូលគ្នាទៅផឹកស្រាសនៅមុខវត្ត បានផឹកអស់ស្រាចំនូន២លីត្រ ក៏បាននាំគ្នាដើរត្រឡប់មកវិញ ឈរមើលអ្នករាំបានប្រហែល៣០នាទី ក៏បានហៅគា្នមកផ្ទះរួមទាំង កូនខ្ញុំ ឈ្មោះវុន ចាន់ត្រា ភេទប្រុស អាយុ៦ឆ្នំា ពេលមកដល់ទូកស្រាប់តែ ជនរងគ្រោះបានជិះខាងក្បាលទូកចំណែកខ្លួនអង្គុយនៅសសៃនិងបីនាក់ជិះនៅចំកណ្ដាល ចែវបានប្រហែល២០ ម៉ែត្រ ក៏ផ្អៀងទូកចូលទឹកអ្នកចំកណ្ដាលខំបាចទឹក លុះបានប្រហែល៦០ម៉ែត្រ ជនរងគ្រោះនៅមិនស្ងៀមផ្អៀងបណ្ដាលអោយទូកលិចទូក ភ្លាមនោះខ្លួនបានហែលទៅចាប់កូនយកមកលើគោក ចំណែកអ្នកផ្សេងបានហែលរៀងខ្លួនដល់គោកបាត់តែ ជនរងគ្រោះឈ្មោះ សយ សានមិនឃើញ ហើយបានយកទូកផ្សេងទៅជួយរកនិងប្រាប់ដល់ក្រុមគ្រូសារមកជួយរក តែមិនឃើញលុះដល់ថ្ងៃទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោងប្រហែល៧និង៣០នាទីទើបរកឃើញសាកសព។

សមត្ថកិច្ចបានអោយដឹងថាក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ឃុំគោល និងលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំគោល ចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពមានឈាមហូរចេញពីរន្ធច្រមុះលាយជាមួយអំអងដីនិងពោះហើមប៉ោង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរ ឲ្យកត់សម្គាល់ឡើយរួចសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹកដោយខ្លួនឯង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ទើបប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖