ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ និសា បង្ហាញដំណើរកម្សាន្តរួមជាមួយស្វាមី បន្សាបដំណឹងស្នេហ៍ប្រែប្រួល

ចែករំលែក៖

ភ្នំពេញ៖ ចូលរោងការយូរមិនដែលឃើញ សុគន្ធ និសាបណ្តើរស្វាមីចូលរួមកម្មវិធីនានា និងមិនមានដំណឹងពរពោះកូនដំបូងនោះ បានធ្វើឲ្យលេចចេញព័ត៌មានផ្សេងៗមិនចេះចប់រួមទាំងដំណឹងស្នេហ៍ប្រែប្រួលផងដែរ។ ដើម្បីជម្រះមន្ទិល និងជាការកម្សាន្តអារម្មណ៍ផង តារាស្រីរូបនេះបានដឹកដៃស្វាមីទៅដើរកម្សាន្តនៅក្រៅប្រទេស។

តារាចម្រៀងផលិតកម្មហង្សមាសអ្នកនាង សុគន្ធ និសា ក្រោយពីបានទៅប្រទេសកូរ៉េគ្មានវត្តមានស្វាមីសំណព្វចិត្តទៅជាមួយ ធ្វើឲ្យអ្នកគាំទ្រចង់ឲ្យនាងនិងគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមដូចរៀបការថ្មីៗ។

អ្នកនាង សុគន្ធ និសា ទៅច្រៀងនៅប្រទេសកូរ៉េមិនបានយកស្វាមីទៅជាមួយ ត្រូវបានមតិមួយចំនួនបានលើកឡើងថាហេតុអ្វីមិនយកស្វាមីទៅដែរ មិចទៅម្នាក់ឯងអ៊ីចឹង ព្រោះគេកម្រឃើញតារាស្រីរូបនេះទៅណាមកណាបណ្តើរជាមួយស្វាមីណាស់។ ក្រៅពីមានការចោទសួរនេះក៏មានសំណួរដាក់ការសង្ស័យមួយចំនួនទៅកាន់តារាស្រីរូបនេះព្រោះតែក្រៅពីមិនបណ្តើរស្វាមីដូចសិល្បករដទៃ ពួកគេក៏នៅស្ងប់ស្ងាត់មិនទាន់លេចចេញដំណឹងពរពោះកូនដំបូង ស្របពេលដែលតារាចម្រៀងរួមដំបូលឱក សុគន្ធកញ្ញា​ដែលទើបនឹងរៀបការថ្មីថ្មោងសោះសមានផ្ទៃពោះកូនដំបូងរួចទៅហើយ។

ជម្រះមន្ទិលខាងលើនេះសុគន្ធ និសា បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើទឹកដីប្រទេសហ្វីលីពីន ធ្វើឲ្យអ្នកដែលតាមដានរឿងមិនបានយកស្វាមីទៅប្រទេសកូរ៉េបើកភ្នែកធំៗហើយរូបនេះបានទៅកម្សាន្តនៅប្រទេសហ្វីលីពីនជាមួយស្វាមីយ៉ាងផ្អែមល្ហែម និងមានក្តីសុខបំផុត។

អ្នកជិតដិតនាងលើកឡើងថាមូលហេតុដែលអ្នកនាង សុគន្ធ និសា មិនបានយកស្វាមីទៅជាមួយដោយសារគាត់រវល់ និងមានភារកិច្ចមុខជំនួញច្រើនទើបមិនសូវបានបណ្តើរគ្នាញឹកញាប់ដូចគូស្នេហ៍ដទៃ៕ វឌ្ឍនា


ចែករំលែក៖