ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក​ ៖​ ជំនន់ទឹកភ្លៀង​ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម​ បានព្រមានពីបញ្ហាជំនន់ទឹកភ្លៀងដែលអាចកេីតមានចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ ខាងមុខនេះ​ ។

សេចក្តីជូនដំណឹង​ ស្តីពី​ ស្ថានភាពអាកាសធាតុ​ នៅថ្ងៃទី២៣​ ខែកញ្ញា​ នេះ​ ក្រសួងធនធានទឹក​ កត់សម្គាល់​ថា​ នៅបណ្តារាជធានី-ខេត្ត​ ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីមធ្យមទៅច្រេីន​ និង​ នៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក​ នៅថ្ងៃទី២៤-២៥​ ខែកញ្ញា​ ភ្លៀងមានភាពរអាក់រអួលបន្តិច​ ។

ក្រសួងធនធានទឹក​ កត់សម្គាល់ទៀតថា​ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ​ ។ ជាមួយគ្នានេះ​ អាជ្ញាធរសូមអោយប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ផងដែរ​ ៕


ចែករំលែក៖