ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍​ជាច្រើនករណី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណីជាបន្តបន្ទាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៥៣,១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានរថយន្តធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A-8169 ទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយរថយន្តតួរីស ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ 2A-4804 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីរថយន្តសាំយ៉ុង មានមនុស្ស០៥នាក់ រងរបួស ក្នុងនោះមាន០៤នាក់រងរបួសធ្ងន់ ។

ប្រភពបន្តថា ជនរងគ្រោះ ១/ អ្នកបើកបររថយន្តសាំយ៉ុង ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់, ២/ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ ៣/ឈ្មោះ មិល ស្រីមុី ភេទស្រី អាយុ១៩ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ ៤/ឈ្មោះ អុឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ និង៥/ ឈ្មោះ ស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ខេត្តកំពង់ចាម រងរបួសស្រាល ចំណែកអ្នកបើក បររថយន្តហុីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុកម្លាំង កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ 402 និងនគរបាលប៉ុស្តិបានចុះអន្តរាគមន៍និងចាត់ចែងនាំជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលារង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖