ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញជាងភ្លើងជនជាតិចិនដេកស្លាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេធហាតធេន ទំនងខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលករាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន និងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស មេធហាតធេន ចុះមកពិនិត្យសាកសពភ្លាមៗ បន្ទាប់ពីប្រទះឃើញបុរសជាជនជាតិចិនម្នាក់ដេកស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសមត្ថកិច្ចសង្ស័យស្លាប់ខ្យល់គរ ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា បុរសខាងលើមានឈ្មោះ លី ជៀនមិន(LI JIANMIN) ជនជាតិចិន អាយុ៤៦ឆ្នាំជនជាតិចិន មុខរបរជាងភ្លើង មានទីលំនៅខេត្តសាងដុង ប្រទេសចិនស្នាក់នៅបណ្ដោះអាសន្ននៅតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិត។

ប្រភពបន្តថាបន្ទាប់ពីទទួលសេចក្ដីរាយការណ៏ថាមានមនុស្សដេកស្លាប់សមត្ថកិច្ចនគរបាលក្រុងសហការជាមួយប៉ុស្ត៏រដ្ឋបាលបាវិតនគរបាលជំនាញខេត្តនិងគ្រូពេទ្យបានពិនិត្យជាច្រើនម៉ោងទើបសន្និដ្ឋានថាពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន ខណៈមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅមន្ទីរពេទ្យពន្លឺបូព៌ា រង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន​


ចែករំលែក៖