ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ពិធីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះផងដែរ នឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ជាពិសេសមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ៕