ព័ត៌មានទាន់ហេតុការណ៍៖

សូមរំលឹកពីប្រវត្តិការសិក្សារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អោយ ទណ្ឌិត សម រង្សុី ភ្លឺភ្នែកខ្លះៗ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទណ្ឌិត សម រង្សុី អ្នកនយោបាយបំប៉ោងសភាពការណ៍ បំផ្លើសការពិត និយាយទាំងមិនដឹងខ្លួន ទាំងខ្លួនកំពុងចូលនរក ដោយបាបកម្ម ហើយបន្តសកម្មភាពបង្កើតព័ត៍មានក្លែងក្លាយ ឈានដល់ ប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូ លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះ គឺមានអ្នកនិពន្ធជាច្រើនបានដឹងពីប្រវត្តិសិក្សា របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក មកបញ្ជាក់ដូចខាងក្រោម៖
ប្រវត្តិការសិក្សា៖ ពីឆ្នាំ១៩៨០-១៩៩០៖ បឋមសិក្សា និងមធ្យមសិក្សាកុមារី(បច្ចុប្បន្ន បឋមសិក្សា និងមធ្យមសិក្សាចតុមុខ)។
-ឆ្នាំ១៩៩០-១៩៩៣៖ វិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្តិ)។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់ទូទាំងប្រទេសផ្នែកគណិតវិទ្យា។
-ឆ្នាំ១៩៩៥-១៩៩៩៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point សហរដ្ឋអាម៉េរិក ដោយទទួលសញ្ញាបត្រនៅថ្ងៃទី២៩ ឧសភា ១៩៩៩។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀនសាលានេះ។ នៅពេលសួរថា តើចំណេះអ្វីខ្លះដែល
បានពីសាលានៅ West Point យកមកអនុវត្តនៅកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែតបានឆ្លើយថា “ទ្រឹស្តី និងជំនាញជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ ដោយ
វាបានបង្រៀនយើងក្នុងការអនុវត្តការងារ។ នៅឆ្នាំ១៩៩៥ ពេលចាកចេញទៅរៀននៅអាម៉េរិក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលបម្រើកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរភូមិន្ទ។
-ឆ្នាំ ២០០២៖ ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាម៉េរិក។
-ឆ្នាំ២០០៨៖ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចនេះសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។ នេះជាប្រវត្តិការសិក្សា ដោយមិនទាន់គិតពីប្រវត្តិការងារលើកស្ទួយសង្គម ការពារជាតិមាតុភូមិ ដែលខុសពី ទណ្ឌិត សម រង្សុី មានសារជាតិក្បត់ជាតិពីឪពុក រហូតមកដល់ខ្លួននោះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖