ភ្នំពេញ៖ កញ្ញា សំណាង អាលីណា បានក្លាយបេក្ខនារីតំណាងកម្ពុជា ឆ្ពោះទៅការប្រកួតបវរកញ្ញាចក្រវាលពិភពលោក (Miss Univers) នៅប្រទេសហ្វីលីពីន ។ នាងបានទៅដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកញ្ញា មកម្ល៉េះ ហើយនាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើកម្មវិធីដ៏សម្បើមអស្ចារ្យនេះផងដែរ ។
កញ្ញា សំណាង អាលីណា ដែលមានវ័យ ១៨ឆ្នាំ ជាប់ជាម្ចាស់ជ័យលាភីក្នុងការប្រកួតសម្រស់ក្នុងស្រុក ដែលធ្វើឡើងកាលពីដើមឆ្នាំ២០១៩ ។ នាងមានឱកាសចេញទៅប្រកួតកម្មវិធីកញ្ញាចក្រវាលពិភពលោក (Miss Univers
បន្តទៀតនៅពេលខាងមុខ ដូចទៅនឹងរឿន ណាត ម្ចាស់ជ័យលាភីឆ្នាំចាស់ បានធ្វើ ។ ការបង្ហាញមុខក្នុងកម្មវិធីជួបជុំប្រាស្រ័យទាក់ទង ដំណើរកម្សាន្តរួមគ្នាជាមួយបណ្តាបេក្ខនារីតំណាងជាតិ៧៦ប្រទេសផ្សេងទៀតត្រូវបានរៀបចំជាផ្លូវការហើយមុនពេលកម្មវិធីប្រកួតឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។ មុនពេលចេញទៅប្រកួត កញ្ញា សំណាង អាលីណា បានត្រៀមខ្លួនរួចជាច្រើនដើម្បីហ្វឹកហាត់ ទាំងការដើរ ហ្វឹកហាត់ឆ្លើយសំណួរ និងការងារមួយចំនួនដើម្បីបង្កើនទំនុកចិត្តពីក្រុមអ្នកជំនាញមិនខុសពីបេក្ខជនមុនៗឡើយ ។ នាងទទួលបានការសរសើរខ្លាំងទាំងរូបសម្រស់ និងភាពជឿជាក់ក្នុងខ្លួនក្នុងការបង្ហាញមុខក្នុងព្រឹត្តិការណ៍ដែលគេដឹងថានឹងជួយលើកមុខមាត់ជាតិនៅលើឆាកអន្តរជាតិដ៏ធំមួយនេះផងដែរ ។
គួរបញ្ជាក់ដែរថា ក្រៅពី សំណាង អាលីណា ក៏នៅមាន បេក្ខនារី ថោង ម៉ាឡា បានត្រៀមខ្លួនរួចជាស្រេចចេញទៅប្រកួតកម្មវិធីប្រកួតសម្រស់កញ្ញាឯកភពផែនដី ខណៈដែលកញ្ញាប៊ូគឹមថេង សុធីតា បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៥ ខែកញ្ញានេះដើម្បីចូលរួមប្រកួត Miss Asia Pacific International 2019នាទីក្រុងម៉ានីលប្រទេសហ្វីលីពីន ៕ វឌ្ឍនា