ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកស្លាប់ នៅថ្ងៃទី២​ ខែ​តុលា​ ឆ្នាំ២០១៩​ ក្នុងភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បួត ផ្លយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំ ពង្រ ស្រុកចុងកាល់ មុខរបរកសិករ បានលង់ទឹកប្រឡាយនៅខាងកើតផ្ទះរបស់ខ្លួនចម្ងាយ១០០ ម៉ែត្រស្លាប់នៅក្នុងទឹក ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានសហការជាមួយ គ្រូពេទ្យ ចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាកសព ឃើញថា ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ។ ស្ថានភាពរបស់សាកសព​ ត្រូវក្រុមគ្រួសារស្រង់យកមកទុកនៅនឹងតុនៅមុខផ្ទះរបស់សព ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ តី ភេទស្រី​ អាយុ ៥៩ ឆ្នាំជាប្រពន្ធរបស់សពបានប្រាប់ថា តាំងពីព្រឹកមក ប្តីរបស់ខ្លួនបានផឹកស្រាអស់១លីត្រមកហើយ ក្រោយមកប្តីរបស់គាត់បានសុំទៅយាមស្ពានចម្លងម៉ូតូ ដើម្បីសុំលុយគេ​ ខ្លួនប្រាប់ថា មិនឲ្យទៅទេ ស្រវឹងហើយ តែប្តីចចេសក៏ដើរទៅ ខ្លួនបានតាមមើលដំណើរប្ដី ដើរទៅប្រហែល​ ៥០ម៉ែត្រ ក៏បានដើចូលមកផ្ទះវិញ​ ក្រោយមក ក៏បានឃើញក្មួយឈ្មោះ​ ម៉ៅ​ សុផល់ មកសួររកថា មាទៅណា? ខ្លួនបានប្រាប់ថា មាឯងទៅងូតទឹក​ ក្រោយមកឈ្មោះ​ ម៉ៅ​ សុផល​ បានដើរទៅមើលឃើញលង់ទឹកស្លាប់បាត់ហើយ ។

នៅពេលសមត្ថកិច្ចកោសល្យវិច័យរួចរាល់ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖