ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា រវាងអាមេរិក និងកូរ៉េខាងជើងស្តីពីកម្មវិធីបរមាណូចាប់ផ្តើមហើយ

ចែករំលែក៖

គណៈប្រតិភូ ប្រទេសទាំងពីរ អាមេរិក និងកូរ៉េខាងជើង ​បានជួបពិភាក្សាគ្នា នៅប្រទេសស៊ុយអែត នាថ្ងៃទី​៥ ខែតុលានេះ ។ ភាគីទាំងពីរនឹងពិភាក្សា​ស្តីការការរំសាយអាវុធបរមាណូ​របស់កូរ៉េខាងជើង ជាការដោះដូរ លុបទណ្ឌកម្ម ធានាដល់សន្តិសុខ កូរ៉េខាងជើង។

នៅថ្ងៃទី​៥ ខែតុលា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា ជំនួបពិភាក្សា បានចាប់ផ្តើមឡើងហើយ ដោយគណៈប្រតិភូប្រទេសទាំងពីរ បានទៅដល់ប្រទេសស៊ី្វស​អស់ហើយ​។ លោកត្រាំបញ្ជាក់ថា «យើងកំពុងតែនិយាយពីកូរ៉េខាងជើង ​ពួកគាត់ចង់ជួបយើង ហើយយើងក៏នឹងត្រូវជួបពួកគាត់»។

តាមគម្រោងភាគីទាំងពីរ នឹងជួបស្វាគមន៍គ្នានៅព្រឹកថ្ងៃទី​៥ ខែតុលា ក្នុងទីក្រុង​ Stockholm មុនពេលកិច្ចពិភាក្សាជាផ្លូវការចាប់ផ្តើម។ នេះជាជំនួបពិភាក្សាលើកដំបូងចាប់តាំងពី ជំនួបពិភាក្សាជាន់ខ្ពស់រវាង លោកត្រាំ និងគីម ជុងអ៊ុន​នៅទីក្រុងហាណូយប្រទេសវៀតណាម​ កាលពីចុងខែកុម្ភៈ ឆ្នាំ​២០១៩។

ទីតាំងពិភាក្សា រវាងអាមេរិក និងកូរ៉េខាងជើង មិនបានប្រកាសឲ្យដឹងជាសាធារណៈនោះឡើយដោយទីក្រុងព្យុងយ៉ាង មិនចង់ឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ ៕​


ចែករំលែក៖