ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់គិតខ្លីធ្វើឣត្តឃាត ខឹងម្តាយស្តីប្រដៅតិចតួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១៣ឆ្នាំមួយរូបបានចង ក សម្លាប់ខ្លួន កាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចអោយដឹងថា ក្មេងប្រុសរូបនេះឈ្មោះ​​​​​​ ឈិន​ ឡាយ​ហៀង ជាសិស្ស​សាលា បានយកខ្សែបញ្ចូលទូរសព្ទ័ មកចងព្យួរក ខ្លួនឯងទៅនឹងចម្រឹងបង្អួច បន្ទប់បណ្តាលអោយស្លាប់នៅនឹងកន្លែង។ បើតាមរបាយការណ៍សមត្ថកិច្ចដែលដកស្រង់ពីសាច់ញាតិថា មូល​ហេតុ​ដោយសារខឹងម្តាយវាយប្រដៅ ។

ប្រភពពីគ្រូបង្រៀនអោយដឹងថា ក្មេងប្រុសរូបនេះជាសិស្សរៀនពូកែម្នាក់ នៅថ្នាក់ទី៨ ហើយមានឈ្មោះត្រូវទទួលរង្វាន់ និងលិខិតសរសើរនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្ងៃទី០១ វិច្ចិកា ២០១៩ ខែក្រោយនេះផងដែរ ប៉ុន្តែឥឡូវមានតែការសោកស្តាយ ។

បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយធ្វេីបុណ្យតាមប្រពៃណី ៕ឆ្លាម សមុទ្រ


ចែករំលែក៖